ការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2026 កំពុងឈានដល់ទីបញ្ចប់ ខណៈក្រុមជាច្រើនបានធានាកៅអីឡើងទៅកាន់វគ្គ 32 ក្រុមចុងក្រោយ ហើយក្រុមមួយចំនួនទៀតក៏បានអស់ឱកាសបន្តដំណើរផងដែរ។
របៀបកំណត់ចំណាត់ថ្នាក់ក្នុងពូល
ប្រសិនបើក្រុមមានពិន្ទុស្មើគ្នា FIFA នឹងកំណត់ចំណាត់ថ្នាក់តាមលំដាប់ដូចខាងក្រោម៖
ពិន្ទុក្នុងការប្រកួតរវាងក្រុមដែលស្មើគ្នា (Head-to-Head)
គ្រាប់បាល់ចំណេញក្នុងការប្រកួត Head-to-Head
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួត Head-to-Head
គ្រាប់បាល់ចំណេញសរុប
គ្រាប់បាល់ស៊ុតបញ្ចូលទីសរុប
ពិន្ទុវិន័យ (Fair Play)
ចំណាត់ថ្នាក់ FIFA
ក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៣ល្អបំផុតចំនួន 8 ក្រុម ក៏នឹងទទួលបានកៅអីទៅវគ្គបន្តផងដែរ។
ក្រុមដែលបានកក់កៅអីវគ្គ 32 ក្រុមចុងក្រោយ៖
អាហ្សង់ទីន
បារាំង
អាល្លឺម៉ង់
ម៉ិកស៊ិក
ន័រវេស
សហរដ្ឋអាមេរិក
កូឡុំប៊ី
កាណាដា
ស្វីស
ប្រេស៊ីល
ម៉ារ៉ុក
អាហ្វ្រិកខាងត្បូង
បូស្ន៊ី និងហឺហ្សេហ្គោវីណា
កូតឌីវ័រ
អេក្វាឌ័រ
ហូឡង់
ជប៉ុន
ស៊ុយអែត
ក្រុមដែលបានធ្លាក់ចេញពីការប្រកួត៖
ហៃទី
ហ្ស៊កដានី
ទុយនីស៊ី
តួកគី
ប៉ាណាម៉ា
កាតា
ឆេក
កូរ៉ាសាវ
របៀបជ្រើសរើសក្រុមលេខ៣ល្អបំផុត
ក្រុមលេខ៣ចំនួន 8 ក្រុម នឹងត្រូវជ្រើសរើសដោយផ្អែកលើ៖
ពិន្ទុ
គ្រាប់បាល់ចំណេញ
គ្រាប់បាល់ស៊ុតបញ្ចូលទី
ពិន្ទុវិន័យ (Fair Play)
ចំណាត់ថ្នាក់ FIFA
តាមស្ថានភាពបច្ចុប្បន្ន 5 ពិន្ទុ គឺគ្រប់គ្រាន់ដើម្បីធានាកៅអីឡើងវគ្គ 32 ក្រុមចុងក្រោយ។
ជាមួយគ្នានេះ ស៊ុយអែត, បូស្ន៊ី និងហឺហ្សេហ្គោវីណា និង អេក្វាឌ័រ បានធានាថានឹងស្ថិតក្នុងចំណោមក្រុមលេខ៣ល្អបំផុតរួចហើយ។
ចំណែក ប៉ារ៉ាហ្គាយ (ពូល D) និង អាល់ហ្សេរី (ពូល J) មិនអាចវ៉ាដាច់ពួកគេបានទេ ប្រសិនបើស្មើក្នុងការប្រកួតចុងក្រោយ។ បើឈ្នះវិញ គូប្រកួតរបស់ពួកគេ គឺ អូស្ត្រាលី និង អូទ្រីស នឹងធ្លាក់ទៅលេខ៣ ដោយមានត្រឹម 3 ពិន្ទុប៉ុណ្ណោះ។
រីឯ ស្កុតឡែន និង កូរ៉េខាងត្បូង បានបញ្ចប់វគ្គចែកពូលដោយមាន 3 ពិន្ទុ ហើយកំពុងរង់ចាំលទ្ធផលពីពូលផ្សេងៗ ដើម្បីដឹងថា អាចជាប់ក្នុងចំណោមក្រុមលេខ៣ល្អបំផុតដែរឬទេ៕










