ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦នេះ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវមនោសញ្ចេតនារីករាយក្រៃលែង យ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានសារៈ មានសារៈសំខាន់នេះ ន់នេះ។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជា ការបង្ហាញនូវឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
សម្តេចធិបតី បានបន្តថា ៖ នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ការប្រែប្រួលខ្សែច្រវាក់ ផ្គត់ផ្គង់ ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កម្ពុជាក៏មិនអាចគេចផុត ពីផលប៉ះពាល់ទាំងនេះបានឡើយ។ ជាពិសេស បញ្ហាព្រំដែននិងភាពតានតឹង ដែលបង្កឡើងដោយប្រទេស ជិតខាងបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក កសាងខ្សែច្រវាក់ ផ្គត់ផ្គង់ជាតិ និងពង្រីកទីផ្សារសម្រាប់សហគ្រាសក្នុងស្រុកឱ្យកាន់តែរឹងមាំ។ ក្នុងស្ថានភាពបែបនេះ សហគ្រាស ធុនមីក្រូ តូច និងមធ្យម មិនត្រឹមតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលក្នុង ការបង្កើតការងារ ជំរុញនវានុវត្តន៍ ពង្រឹងសន្តិសុខសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់របស់ប្រទេស។ ដូច្នេះ ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» គឺជាការឆ្លើយតប យ៉ាងសមស្របទៅនឹងបរិបទជាក់ស្តែងនាពេលបច្ចុប្បន្ន ដោយផ្តោតលើការភ្ជាប់សហគ្រាសកម្ពុជាទៅកាន់ ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ ៕
ដោយ ៖ សិលា










