សម្តេចធិបតី ៖ ក្នុងស្មារតីស្នេហាជាតិ ការងារមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន»

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចបានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួត ប្រជែងរបស់វិស័យឯកជន។ ទន្ទឹមនឹងនេះ ក៏មានគោលនយោបាយនិងយន្តការជាច្រើនត្រូវបានដាក់ចេញ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម មានដូចជា យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម ពីការផលិតរហូតដល់ទីផ្សារដោយមានយន្តការគាំទ្រដូចជា សហគ្រិនខ្មែរនិង គេហទំព័រ KhmerSME ជាដើម។ គ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិបាននិង កំពុងកែលម្អនិងពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អ ងាយស្រួល និងលឿនរហ័សដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលនិងអនុវត្តនូវគម្រោងនានាដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

សម្តេចលើកឡើងថា ៖ ក្នុងស្មារតីស្នេហាជាតិ ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យ ស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និង កាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ការជ្រើសរើសប្រើប្រាស់ផលិតផលនិងសេវាកម្មក្នុងស្រុកគឺជាការ ចូលរួមកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ ហើយមិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជា ការបង្ហាញនូវមោទនភាពជាតិនិងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំងញើសឈាម ចំណេះដឹង និងនវានុវត្តន៍របស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និង ធនធានមនុស្ស។ ទន្ទឹមនឹងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ត្រូវតែបន្តពង្រឹងនិងពង្រីកខ្លួនឯងផងដែរ។ ការកែលម្អគុណភាពផលិតផលនិងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍម៉ាកសញ្ញា និងការគ្រប់គ្រងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈគឺជាគន្លឹះសំខាន់សម្រាប់ការចូលទៅកាន់ទីផ្សារថ្មីៗនិងការប្រកួតប្រជែងប្រកបដោយចីរភាព។ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវចាប់យក «ភាពស្របច្បាប់» «អនុលោមភាព» និង « ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ» ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផលិតផលនិងការចូលទីផ្សារ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមាន ស្តង់ដាដើម្បីធានាគុណភាពនិងសុវត្ថិភាពផលិតផល មាត្រាសាស្ត្រ ដើម្បីធានារង្វាស់រង្វាល់ត្រឹមត្រូវនិងភាពជឿជាក់ ការវាយតម្លៃអនុលោមភាព ដើម្បីបញ្ជាក់ថា ផលិតផលអនុលោមតាមតម្រូវការទីផ្សារនិងមន្ទីរពិសោធន៍ជាតិ ដើម្បីគាំទ្រការធ្វើតេស្តនិងបញ្ជាក់គុណភាព ផលិតផល។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិគឺជាស្ពានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការឆ្លើយតបទៅនឹងរបាំងបច្ចេកទេសពាណិជ្ជកម្មនិងបើកផ្លូវឱ្យផលិតផលកម្ពុជាចូលទៅកាន់ ទីផ្សារតំបន់និងពិភពលោកប្រកបដោយទំនុកចិត្ត។ ការប្តេជ្ញាចិត្តនិងការវិនិយោគ ដើម្បីភាពយូរអង្វែងនៃ អាជីវកម្ម ព្រមទាំងការផ្តោតយកចិត្តទុកដាក់លើសុវត្ថិភាព សុខុមាលភាព និងគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ គឺជាគន្លឹះ ដែលនាំឱ្យសេដ្ឋកិច្ចជាតិយើងឈរជើងរឹងមាំនិងជោគជ័យ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print