សម្តេចធិបតី ៖ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាវេទិកាសម្រាប់ «សាងស្ពាន» រវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីរួមគ្នាជំរុញសហគ្រាសធុនមីក្រូ តូច និង មធ្យម កម្ពុជាឱ្យក្លាយជាកម្លាំងដ៏រឹងមាំក្នុងខ្សែច្រវាក់តម្លៃជាតិ តំបន់ និងសកលលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ មិនត្រឹមតែជាវេទិកា ដើម្បីបង្ហាញ ផលិតផល សេវាកម្ម និងសមត្ថភាពរបស់សហគ្រាសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ «សាងស្ពាន» រវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីរួមគ្នាជំរុញសហគ្រាសធុនមីក្រូ តូច និង មធ្យម កម្ពុជាឱ្យក្លាយជាកម្លាំងដ៏រឹងមាំក្នុងខ្សែច្រវាក់តម្លៃជាតិ តំបន់ និងសកលលោក។ ស្តង់ដា អនុលោមភាព និងទីផ្សារគឺជាគន្លឹះសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា ក្នុងការឈានទៅរកការរីកចម្រើន ប្រកបដោយចីរភាពនិងការត្រៀមខ្លួនសម្រាប់អនាគត។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា អង្គភាពសេដ្ឋកិច្ច ដ៏សំខាន់ទាំងនេះនឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត ដើម្បីធានានូវស័ក្តិសិទ្ធិភាព គោលនយោបាយជាតិក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងនាម រាជរដ្ឋាភិបាល សម្តេចសូមគាំទ្រនូវសកម្មភាពទាំងឡាយ ដែលត្រូវបានផ្តួចផ្តើមឡើង និងបន្តជ្រោមជ្រែងវិស័យនេះឱ្យកាន់តែរីកចម្រើនដើម្បីប្រជាពលរដ្ឋគ្រប់រូបនិងសូមឱ្យទិវាជាតិសហគ្រាស ធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦នេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។ នេះជាសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print