ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា វេទិកាសហគ្រាសធុនតូច និងមធ្យម ឥណ្ឌា (India SME Forum) សហការជាមួយស្ថាប័ន AP MSME Development Corporation and Medium Enterprises នឹងរៀបចំព្រឹត្តិការណ៍ «Reverse Buyer-Seller Meet (RBSM) 2026 ពី ថ្ងៃទី២-៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Vijayawada រដ្ឋ Andhra Pradesh សាធារណរដ្ឋឥណ្ឌា។ ព្រឹត្តិការណ៍នេះមានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកបញ្ជាទិញកម្ពុជា និងអ្នកផ្គត់ផ្គង់ឥណ្ឌាដែលគ្រប ដណ្តប់លើវិស័យជាច្រើនដូចជា៖ កសិម្ហូបអាហារ វាយនភណ្ឌនិងសម្លៀកបំពាក់ សិប្បកម្មនិងតម្បាញ គ្រឿងសំណង់ គ្រឿងអលង្ការ ថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យ។ គណៈកម្មការរៀបចំ នឹងទទួលរ៉ាប់រងលើ ការស្នាក់នៅ ហូបចុក និងមធ្យោបាយធ្វើដំណើរក្នុងស្រុកជូនដល់អ្នកចូលរួមព្រឹត្តិការណ៍ខាងលើ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមធ្វើការទំនាក់ ទំនងបំពេញបែបបទចូលរួមតាមរយៈ លោក Aayush Sharma ទូរស័ព្ទលេខ +៩១ ៨៦៥៥៦ ៧៤២៨៩ អ៊ីម៉ែល [email protected]។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកមន្ត្រីសម្របសម្រួលតាមរយៈ ទូរស័ព្ទលេខ+៨៥៥ ៨៦ ៣៣៣ ៩៣៣/+៨៥៥ ៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected]/[email protected] ឬតាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម១២៦៦៕
ដោយ ៖ សិលា










