World Cup 2026 បំបែកកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក

ចែករំលែក៖

ការប្រកួត FIFA World Cup 2026 បានបង្កើតកំណត់ត្រាថ្មី ដោយក្លាយជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

កំណត់ត្រាថ្មីនេះត្រូវបានបង្កើតឡើងក្នុងការប្រកួតពូល D រវាង សហរដ្ឋអាមេរិក និង តួកគី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីខ្សែការពារ Auston Trusty រកបានគ្រាប់បាល់បើកឆាក ដែលជាគ្រាប់បាល់ទី 173 នៃការប្រកួត World Cup 2026 និងបានបំបែកកំណត់ត្រាចាស់ 172 គ្រាប់ ដែលបានកត់ត្រានៅ World Cup 2022 នៅប្រទេសកាតា។

បន្ទាប់ពីគ្រាប់បាល់បំបែកកំណត់ត្រានោះ ការប្រកួតនៅតែបន្តមានគ្រាប់បាល់កើតឡើងបន្ថែមទៀត ដោយតួកគីបានយកឈ្នះសហរដ្ឋអាមេរិក 3-2 នៅនាទីចុងក្រោយ ធ្វើឱ្យចំនួនគ្រាប់បាល់សរុបក្នុងការប្រកួត World Cup 2026 កើនដល់ 177 គ្រាប់។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកំណត់ត្រាថ្មីនេះត្រូវបានបំបែកត្រឹមការប្រកួតទី 59 ប៉ុណ្ណោះ ខណៈកំណត់ត្រាចាស់ 172 គ្រាប់ នៅ World Cup 2022 ត្រូវការប្រកួតគ្រប់ 64 ប្រកួត ទើបសម្រេចបាន។

សម្រាប់ World Cup 2026 មានការប្រកួតសរុប 104 ប្រកួត កើនឡើង 40 ប្រកួត បើធៀបនឹងឆ្នាំ 2022 បន្ទាប់ពី FIFA បានពង្រីកចំនួនក្រុមចូលរួមពី 32 ក្រុម ទៅ 48 ក្រុម។

ប្រធាន FIFA លោក Gianni Infantino បានលើកឡើងថា៖

...

«ការបំបែកកំណត់ត្រា 172 គ្រាប់ដែលបានបង្កើតនៅ World Cup 2022 បង្ហាញយ៉ាងច្បាស់ពីភាពរំភើប និងសមត្ថភាពវាយលុកដ៏អស្ចារ្យ ដែលបានធ្វើឱ្យ World Cup 2026 ក្លាយជាព្រឹត្តិការណ៍មួយមិនអាចបំភ្លេចបាន»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print