ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ៖ «ស្ពានមេទឹកដែលថៃបានកម្ទេច មិនគួរជួសជុលឡើងវិញទេ គួររក្សាទុកជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរ បានដឹងពីទាហានសៀមឈ្លានពានទម្លាក់ គ្រាប់បែកចេញពីលើយន្ដហោះចម្បាំង F16 »!
លោកបណ្ឌិត រំលេចថា ៖ សម្រាប់ខ្ញុំ, ស្ពានមេទឹក (ស្ពានជ័យជំនះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានទាហានសៀមឈ្លានពានទម្លាក់ គ្រាប់បែកចេញពីលើយន្ដហោះចម្បាំង F16 នៅព្រឹកព្រលឹមនិងរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កម្ទេចនោះ, ក្រោយបញ្ចប់សង្គ្រាម ស្ពាននេះមិនគួរជួសជុលឡើងវិញទេ គឺត្រូវរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយ ចងចាំ ពីអំពើឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានចោរព្រៃសៀមមកលើទឹកដីយើង។ រាជរដ្ឋាភិបាលគួរសិក្សាទីតាំងនិងពិនិត្យលទ្ធភាពសាងសង់ស្ពានថ្មីជំនួសស្ពានចាស់ដែលត្រូវទាហានសៀមឈ្លានពានបំផ្លិចបំផ្លាញចោលនោះ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លើផេកផ្លូវការរបស់ខ្លួន ៕
ដោយ ៖ សិលា










