ខេត្តស្វាយរៀង:អភិបាលរងខេត្តស្វាយរៀង ដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ តាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ វីឡា និងបន្ទប់ជួលស្នាក់នៅ ចំនួន៥ ទីតាំង ពិនិត្យឃើញមានជនបរទេសសរុបចំនួន ១៧នាក់ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក សេង សីលា អភិបាលរងខេត្ត និងលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត បានដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុង ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ តាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ វីឡា និងបន្ទប់ជួលស្នាក់នៅ ចំនួន៥ ទីតាំង ជាលទ្ធផល ក្រុមការងារ បានពិនិត្យឃើញមានជនបរទេសសរុបចំនួន ១៧នាក់ មាន២សញ្ជាតិ ស្ថិតនៅផ្សាររាត្រី បាវិត ២៤អេច ឯ.ក នៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត។
សមត្ថកិច្ចបញ្ជាក់ថា ទីតាំងទី១ ហាងអាហារសម្រន់ និងកាហ្វេពេលព្រឹក មានជនជាតិវៀតណាម ចំនួន ៣នាក់
ទីតាំងទី២ ហាងលាង និងតុបតែងរថយន្ត មានជនជាតិវៀតណាម ចំនួន ១នាក់ ទីតាំងទី៣ តូប C7 មានជនជាតិចិន ចំនួន ២នាក់ សម្រាប់
ទីតាំងទាំង៣ ខាងលើ ជនបរទេស មានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពត្រឹមត្រូវ។
ទីតាំងទី៤ បន្ទប់ជួល របស់លោកស្រី សួន អានី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត មានជនបរទេសស្នាក់នៅ ចំនួន៨នាក់ និងគ្មានលិខិតឆ្លងដែន ចំនួន ៧នាក់
និងទីតាំងទី៥ បន្ទប់ជួល របស់លោកស្រី ជៃ សោភា ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត មានជនបរទេសស្នាក់នៅ ចំនួន ៤នាក់ គ្មានលិខិតឆ្លងដែន ជនបរទេសទាំង ១១នាក់ ដែលគ្មានលិខិតឆ្លងដែនសមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តនីតិវិធី ។
ការចុះពិនិត្យនេះមានការចូលរួមពី លោក ស្នងការរងខេត្ត លោក អភិបាលរងក្រុង លោក អធិការនគរបាលក្រុង លោក អធិការរងនគរបាលក្រុង លោក នាយយករងរដ្ឋបាលក្រុង លោក សេនាធិការកងរាជអាវុធហត្ថក្រុង ផងដែរ។










