ភ្នំពេញៈ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេងប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិ កម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញចែករំលែកបទពិសោធន៍លើប្រធានបទ“តួនាទីរបស់គណៈកម្មការទី៨ និងក្រុម សភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ជិត ៣,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,៤០០នាក់ និង ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ពីទីតាំងទី១ (ទួលស្លែង) ប្រមាណ ១,៥០០នាក់។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យា- ល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធី សិក្សា៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ-អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស-ចិន១០០% និងមាន ១៣មហាវិទ្យា- ល័យ (៤៥ជំនាញ)។ សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតនៅរៀង រាល់ឆមាសនៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជា វាគ្មិនកិត្តិ- យស មកចែករំលែកបទពិសោធន៍ជូនដល់និស្សិត ឱ្យមានឱកាសបានរៀនសូត្របន្ថែម បង្កើនចំណេះដឹង ពង្រឹងជំនាញ សមត្ថភាព វិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបាន អនុញ្ញាតជូន លោកជំទាវ ឡោក ខេង ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញមកចែករំលែកបទពិសោធន៍ការងារ ការ ដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងតួនាទី និងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ព្រមទាំងក្រុមសភា ជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ជូនដល់ ថ្នាក់ដឹកនាំបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។ ឯកឧត្តមបណ្ឌិត ក៏បាន គោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមា- ញឹកផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងផ្តាំផ្ញើអង្គសិក្ខាសាលាទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្ត ទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវ ឡោក ខេង បានអញ្ជើញចែករំលែកបទពិសោធន៍ដឹកនាំដ៏មានតម្លៃ ដោយផ្តោតសំខាន់លើវិស័យស្នូលទាំង៤ ដែលគណៈកម្មការទី៨ ទទួលបន្ទុក រួមមាន វិស័យសុខាភិបាល, វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងវិស័យកិច្ចការនារី ដែលសុទ្ធសឹងតែជា ការងារសង្គមទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីនៅក្នុងផ្ទៃម្តាយរហូតដល់ចាស់ជរា។ ទន្ទឹមនឹងនេះ លោកជំទាវប្រធាន បានលើកឡើងនូវមុខងារស្នូលទាំង៣ របស់គណៈកម្មការ គឺមុខងារនីតិកម្ម មុខងារតាមដានត្រួត ពិនិត្យការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងបានរំលេចអំពីតួនាទីរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ក្នុងការគាំទ្រ និងផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងការកាន់តំណែងដឹកនាំកាន់តែច្រើនឡើង ក្រោមគោលការណ៍ «មិនទុកនរណា ម្នាក់ឱ្យនៅឯកា»។
ជាមួយគ្នានេះដែរ លោកជំទាវប្រធាន បានចែករំលែកមេរៀនជីវិត និងសារក្រើនរំលឹកសំខាន់ៗ ជូនដល់អង្គពិធី ទាំងមូល ដោយបានជំរុញឱ្យយុវជនត្រូវបន្តខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងមានគំនិតច្នៃប្រតិដ្ឋជាប្រចាំ ដើម្បីដើរ ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងសម័យ AI។ យុវជនត្រូវរក្សាខ្ជាប់នូវគុណធម៌ សីលធម៌ វិន័យ ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ និងហ៊ានផ្លាស់ប្តូរក្នុងន័យវិជ្ជមាន ព្រមទាំងត្រូវលះបង់ការសប្បាយភ្លើតភ្លើន ការសេពគ្រឿងស្រវឹង និងគ្រឿង ញៀន ដើម្បីរួមគ្នាបម្រើជាតិឱ្យសមជាទំពាំងស្នងឫស្សី។ លោកជំទាវ ក៏បានរំលឹកពីភាពជោគជ័យនៃការរៀបចំកម្មវិធីសភា ត្រាប់ (Mock Parliament) ដែលបានផ្តល់ឱកាសដល់យុវជន-យុវតីបានរៀនសូត្រផ្ទាល់ពីតួនាទីអ្នកតំណាងរាស្ត្រ និងភាព ជាអ្នកដឹកនាំផងដែរ។
ជាពិសេស លោកជំទាវប្រធាន បានសង្កត់ធ្ងន់លើបញ្ហាសុខភាពសាធារណៈ ដោយលើកឡើងថា «សុខភាព គឺជាកូនសោគន្លឹះនៃការកាត់បន្ថយភាពក្រីក្រ» ព្រមទាំងបានអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការសេព ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្ពស់ ហើយងាកមកថែរក្សាសុខភាព ដោយកាត់បន្ថយការបរិភោគ ខ្លាញ់ អំបិល និងស្ករ ដើម្បីធ្វើជាបង្គោលទ្រទ្រង់គ្រួសារ និងសង្គមជាតិ។
មុននឹងបញ្ចប់កម្មវិធី លោកជំទាវប្រធាន បានផ្តល់កិត្តិយសអញ្ជើញចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និង ប្រគល់សៀវភៅលទ្ធផលការងាររបស់គណៈកម្មការទី៨ ក្នុងឆ្នាំទី១-២, សៀវភៅសមាគមសមាជិកសភាដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ (CAPPD) រយៈពេល ២៥ឆ្នាំ និងសៀវភៅក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី (២០១៥-២០២៥) ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទុកជាអនុស្សាវរីយ៍ និងជាឯកសារស្រាវជ្រាវផងដែរ៕










