ប្រធានាធិបតីអេក្វាឌ័រ ប្រកាសឈប់សម្រាកជាតិ ក្រោយក្រុមជម្រើសជាតិឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup

ចែករំលែក៖

ប្រធានាធិបតីអេក្វាឌ័រ Daniel Noboa បានប្រកាសឱ្យថ្ងៃសុក្រ ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រ បង្កការភ្ញាក់ផ្អើលដោយយកឈ្នះ ជើងខ្លាំងអាល្លឺម៉ង់ ក្នុងលទ្ធផល ២-១ និងទទួលបានកៅអីឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ 2026 FIFA World Cup។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម X លោក Daniel Noboa បានថ្លែងថា៖

«សូមអរគុណដល់កីឡាករ និងគ្រូបង្វឹក ដែលទោះបីជាប្រឈមមុខនឹងការរិះគន់ ការប្រមាថ និងគ្រាលំបាកជាច្រើន ក៏នៅតែអាចងើបឡើងវិញ និងនាំមកនូវក្តីសប្បាយរីករាយដ៏ធំធេងសម្រាប់ប្រជាជនទាំងមូល។ ថ្ងៃស្អែកជាថ្ងៃឈប់សម្រាក!»

មុនការប្រកួតចុងក្រោយក្នុងពូល E អេក្វាឌ័រចាំបាច់ត្រូវការជ័យជម្នះ បន្ទាប់ពីចាញ់កូតឌីវ័រ និងស្មើជាមួយកូរ៉ាសាវក្នុងពីរប្រកួតដំបូង។

ទោះបីជារបូតគ្រាប់បាល់មុនទៅឱ្យអាល្លឺម៉ង់តាំងពីដើមការប្រកួតក៏ដោយ អេក្វាឌ័របានវាយបកយកឈ្នះ ២-១ ធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់នៅកីឡដ្ឋាន New York/New Jersey ផ្ទុះការអបអរសាទរយ៉ាងកក្រើក។

ទោះចាញ់ក្នុងការប្រកួតនេះក៏ដោយ អាល្លឺម៉ង់នៅតែបញ្ចប់ក្នុងនាមជាក្រុមលេខ១ប្រចាំពូល ខណៈ កូតឌីវ័រឈរលេខ២ ក្រោយយកឈ្នះកូរ៉ាសាវ ២-០។

...

ដោយបញ្ចប់ក្នុងចំណោមក្រុមលេខ៣ល្អបំផុតទាំង ៨ អេក្វាឌ័រ បានឡើងទៅកាន់វគ្គជម្រុះជាលើកទី២ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រការប្រកួត World Cup បន្ទាប់ពីធ្លាប់ធ្វើបានម្ដងរួចមកហើយ នៅការប្រកួតឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print