Dembele ស៊ុតបានបីគ្រាប់ម្នាក់ឯងត្រឹមរយៈពេល ២៥ នាទី ជួយបារាំងបំបាក់ន័រវែស ៤-១ នៅ World Cup 2026

ចែករំលែក៖

ខ្សែប្រយុទ្ធ Ousmane Dembele បានក្លាយជាតួឯកនៃការប្រកួត បន្ទាប់ពីស៊ុតបញ្ចូលទី បានបីគ្រាប់(Hat-trick) ក្នុងរយៈពេលត្រឹម ២៥ នាទី ជួយក្រុមជម្រើសជាតិបារាំងយកឈ្នះន័រវែស ៤-១ ក្នុងការប្រកួតចុងក្រោយពូល I នៃព្រឹត្តិការណ៍ FIFA World Cup 2026 កាលពីថ្ងៃសុក្រ។

មុនការប្រកួត អ្នកគាំទ្រជាង ៦៤,០០០នាក់ នៅកីឡដ្ឋាន Boston រំពឹងថានឹងបានឃើញការប្រជែងគ្នារវាងកំពូលខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland ប៉ុន្តែDembeleបានឆក់យកការចាប់អារម្មណ៍ទាំងស្រុងជាមួយនឹងការបង្ហាញទម្រង់លេងដ៏អស្ចារ្យ។

បារាំង ដែលបានដាក់ក្រុមខ្លាំង ចាប់ផ្តើមការប្រកួតយ៉ាងស្វាហាប់ ខណៈMbappe បានទាត់បាល់ប៉ះរបារទីត្រឹម ២៥ វិនាទីប៉ុណ្ណោះ។ បន្ទាប់មក Dembeleវ័យ ២៩ ឆ្នាំ បានរកគ្រាប់បាល់ដំបូង មុនបន្ថែមពីរគ្រាប់ទៀតក្នុងតង់ទី១ ដើម្បីបំពេញ Hat-trick របស់ខ្លួន។

សម្រាប់ន័រវែស ដែលបានកក់កៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយរួចហើយ ក្នុងនាមជាក្រុមលេខ២ ពួកគេបានផ្លាស់ប្តូរកីឡាករជាច្រើន និងទុក Erling Haaland  នៅកៅអីបម្រុង។

Hat-trick នេះធ្វើឱ្យDembele ក្លាយជាកីឡាករបារាំងទី៣ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ World Cup ដែលអាចស៊ុតបាន ៣ គ្រាប់ក្នុងមួយប្រកួត បន្ទាប់ពី Just Fontaine និង គីលីយ៉ង់ អឹមបាប៉េ។

មុនការប្រកួតនេះ Dembeleមិនធ្លាប់រកគ្រាប់បាល់បានឡើយក្នុងការបង្ហាញខ្លួន ១១ ប្រកួត នៅ World Cup ឆ្នាំ ២០១៨ និង ២០២២ ហើយក៏តែងតែរងការរិះគន់ថាមិនអាចបង្ហាញសមត្ថភាពល្អដូចពេលលេងឱ្យក្លិប។

ទោះជាយ៉ាងណា បន្ទាប់ពីរកបានមួយគ្រាប់ទល់នឹងអ៊ីរ៉ាក់ និងបន្ថែម ៣ គ្រាប់ទល់នឹងន័រវែស Dembele មាន ៤ គ្រាប់ ក្នុងការប្រកួត World Cup ឆ្នាំនេះ ស្មើជាមួយអឹមបាប៉េ និងនៅពីក្រោយតែកំពូលអ្នកស៊ុត លីអូណែល មេស៊ី ដែលមាន ៥ គ្រាប់ប៉ុណ្ណោះ។

...

ជ័យជម្នះនេះមិនត្រឹមតែបង្ហាញថាបារាំងមានអាវុធវាយប្រហារលើសពីអឹមបាប៉េប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសារព្រមានដល់ក្រុមគូប្រជែងថា បារាំងកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រជែងនៅវគ្គជម្រុះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print