ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអរគុណ លោកស្នងការរង ផែនការងារសន្តិសុខ បានដឹកនាំមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវបានលឿនរហ័ស ទៅលេីអ្នកដែលមានចេតនាទុច្ចរិតគឺឈ្មោះ អ៊ុក រ៉េន កូនចៅម្ចាស់លក់បន្លែនៅផ្សារច្បារអំពៅ (ដែលបន្លំយក ABA របស់កូនស្រីឈ្មោះ អ៊ុក ផានី ហុចឱ្យស្ត្រីជនរងគ្រោះជនជាតិចិនបាញ់លុយថ្លៃបន្លែឱ្យច្រឡំ២០០០រៀល ទៅជា2000$)។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា ករណីខាងលេីនេះបានកេីតឡេីងតាំងពីថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៦ មកម៉្លេះ តែលោកទេីបតែទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះទេបាទ។ ពេលនេះឈ្មោះ អ៊ុក ផានី បានបាញ់លុយទៅជនរងគ្រោះវិញបានតែ1900$ ដោយខ្លួនដកចាយអស់100$។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ជួន សូមអំពាវនាវដល់បងប្អូនជនជាតិខ្មែរចូលរួមជាមួយសមត្ថកិច្ច ដើម្បីថែរក្សាសេចក្ដីថ្លៃថ្នូរ ភាពស្មោះត្រង់ និងថែរក្សាការពារ ភ្ញៀវទេសចរណ៌ជាតិ អន្តរជាតិ និងអ្នកវិនិយោគគ្រប់មុខរបរ នៅក្នុងប្រទេសកម្ពុជាទាំងអស់ដោយសេចក្ដីគោរពបំផុត៕ដោយ៖តារា










