លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ មន្ត្រីជំនាញ ធ្វើការស្រាវជ្រាវបានលឿនរហ័សចំពោះករណីជនទុច្ចរិត​ បុគ្គល​ អ៊ុក រ៉េន អ្នកលក់បន្លែនៅផ្សារច្បារអំពៅ (ដែលបន្លំយក ABA​ ស្ត្រីជនរងគ្រោះជនជាតិចិនបាញ់លុយថ្លៃបន្លែឱ្យច្រឡំ​ ២០០០រៀល​ ទៅជា2000$)

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សូមអរគុណ​ លោកស្នងការរង​ ផែនការងារសន្តិសុខ​ បានដឹកនាំមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវបានលឿនរហ័ស​ ទៅលេីអ្នកដែលមានចេតនាទុច្ចរិតគឺឈ្មោះ​ អ៊ុក រ៉េន កូនចៅម្ចាស់លក់បន្លែនៅផ្សារច្បារអំពៅ (ដែលបន្លំយក ABA​ របស់កូនស្រីឈ្មោះ អ៊ុក ផានី ហុចឱ្យស្ត្រីជនរងគ្រោះជនជាតិចិនបាញ់លុយថ្លៃបន្លែឱ្យច្រឡំ២០០០រៀល​ ទៅជា2000$)។

លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ បានគូសបញ្ជាក់ថា​ ករណីខាងលេីនេះ​បានកេីតឡេីងតាំងពីថ្ងៃ២៨​ ខែឧសភា​ ឆ្នាំ​២០២៦​ មកម៉្លេះ​ តែលោកទេីបតែទទួលបានព័ត៌មាន​ នៅព្រឹកថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ​២០២៦​ នេះទេបាទ​។ ពេលនេះឈ្មោះ អ៊ុក ផានី​ បានបាញ់លុយទៅជនរងគ្រោះវិញបានតែ1900$​ ដោយខ្លួនដកចាយអស់100$។
បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ជួន​ សូមអំពាវនាវដល់បងប្អូនជនជាតិខ្មែរចូលរួមជាមួយសមត្ថកិច្ច ដើម្បីថែរក្សាសេចក្ដីថ្លៃថ្នូរ​ ភាពស្មោះត្រង់​ និងថែរក្សាការពារ ភ្ញៀវទេសចរណ៌ជាតិ​ អន្តរជាតិ​ និងអ្នកវិនិយោគគ្រប់មុខរបរ​ នៅក្នុងប្រទេសកម្ពុជាទាំងអស់ដោយសេចក្ដីគោរពបំផុត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print