ខេត្តស្ទឹងត្រែង ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺចំពោះការចុះផ្សាយរបស់ផេកព័ត៌មាន សំរាប់លោកអ្នក-News4U កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ពីករណីចោទប្រកាន់ថា “មន្ត្រីពេទ្យសត្វយកប្រាក់ ចំនួន ៥ ០០០ (ប្រាំពាន់)ដុល្លារ ទៅបង់នៅច្រកចេញចូលតែមួយខេត្ត តែមិនបន្តសុពលភាពឲ្យសត្តឃាតដ្ឋាន” ដូចខាង ក្រោមនេះ៖
សត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា ដែលមានលោក ជា គួង ជាតំណាង បានផុតសុពលភាពកាល ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ហើយមុននឹងត្រូវបន្តសុពលភាពជាថ្មី គឺត្រូវវាយតម្លៃបច្ចេកទេសដោយមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធជាមុនសិន ដើម្បីឲ្យស្របតាមបច្ចេកទេស។ ករណីនេះ បន្ទាប់ពីទទួលបាននូវការស្នើសុំបន្ត សុពលភាពពីលោកស្រី ឃឹម សុណា ក្រុមការងារចម្រុះដែលរួមមានតំណាងពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្ទឹងត្រែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត និងសង្កាត់ព្រះបាទ បានចុះទៅត្រួតពិនិត្យ និងវាយតម្លៃ រួចហើយ ហើយបានណែនាំដល់ម្ចាស់សត្តឃាតដ្ឋានលោកស្រី ឃឹម សុណា ត្រូវបំពេញកាភ័ព្វកិច្ចជួសជុលកែលំអ ឡើងវិញនូវចំនុចខ្វះខាតមួយចំនួនឲ្យស្របតាមបច្ចេកទេស មុននឹងអង្គភាពច្រកចេញចូលតែមួយខេត្តផ្តល់នូវការអនុញ្ញាតជូន។ ចំពោះការណែនាំនេះ ត្រូវបានម្ចាស់សត្តឃាតដ្ឋានឯកភាពជាលាយល័ក្ខអក្សរ ដើម្បីធ្វើការកែលំអ ឡើងវិញផងដែរ ក៏ប៉ុន្តែសត្តឃាតដ្ឋាននេះ នៅតែមិនទាន់បានធ្វើការកែលំអតាមការណែនាំនៅឡើយ។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដែលដឹកនាំដោយឯកឧត្តមអភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង បានចុះទៅត្រួតពិនិត្យពីវឌ្ឍនភាពនៅសត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា មុនពេលអនុញ្ញាត បន្តសុពលភាពជូន។ តាមការពិនិត្យជាក់ស្តែង ឃើញថាមានការកែលំអបានមួយចំនួនតូចតែប៉ុណ្ណោះ ដោយម្ចាស់ សត្តឃាតដ្ឋានអះអាងថាខ្លួននឹងកែលំអពេញលេញនៅពេលខ្លួនទទួលបានលិខិតអនុញ្ញាតជាមុនសិន។
ចំពោះការលើកឡើងរបស់លោក ជា គួង តំណាងសត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា ថាមន្ត្រី ពេទ្យសត្វបានទទួលប្រាក់ចំនួន ៥ ០០០ (ប្រាំពាន់) ដុល្លារ ពីសត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា ទៅបង់ នៅច្រកចេញចូលតែមួយខេត្ត តែមិន គឺជារឿងមូលបង្កាច់បង្អួច និងនេសាទខេត្តស្ទឹងត្រែង ដែលជាក់ស្តែង គឺមិនមានទទួលប្រាក់មួយកាក់មួយសែនណាសោះពីលោកស្រី ឃឹម សុណា ឬលោក ជា គួង ដើម្បីទៅរត់ការជំនួស។ ក្នុងករណីលោកស្រី ឃឹម សុណា ឬលោក ជា គួង ពិតជាបានប្រគល់ ប្រាក់ទៅមន្ត្រីពេទ្យសត្វណាមួយមែន ហើយមានភ័ស្តុតាងច្បាស់លាស់ សូមលោក ឬលោកស្រីដាក់ពាក្យបណ្ដឹង បុគ្គលនោះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬសាលាដំបូងខេត្ត ដើម្បីចាត់វិធានការណ៍តាមច្បាប់តែម្តង។ ក៏ប៉ុន្តែ ប្រសិនបើជាករណីមិនពិត ដែលមានលក្ខណៈបង្កាច់បង្អួចកិត្តិយស និងសេចក្តីថ្លៃថ្នូរបែបនេះ នោះលោក លោកស្រី
ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ជាថ្មីម្តងទៀត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សង្ឃឹមថា អ្នកសារព័ត៌មានទាំងអស់ នឹងបន្ត ចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា










