សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន ពីប្រទេសលោកខាងលិចមួយ ធ្វើមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ នៅ​ប្រលានយន្តហោះ​អន្ដរជាតិ​តេជោ​

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន ពីប្រទេសលោកខាងលិចមួយ ដើម្បីធ្វើមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ​ នេះបេី​តាមការថ្លែងបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុង​ឱកាសដែល សម្ដេចបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។

នាឱកាសនោះ​ សម្ដេចធិបតី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖​ «យើងកំពុងតែទាក់ទាញឲ្យក្រុមហ៊ុន ពីប្រទេសខាងលិចមួយ ដើម្បីមកធ្វើជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ នៅព្រលានយន្ដហោះថ្មី (អាកាសយានដ្ឋានអន្ដរជាតិតេជោ)»។

សម្ដេចធិបតី បានថ្លែងបន្តថា​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញវិធានការមួយចំនួន ដោយក្នុងនោះ ក្រោយការកែសម្រួល គយចល័ត ត្រូវបានកាត់បន្ថយតួនាទី ប៉ុន្ដែបានពង្រឹងពីដើមទី មុនទំនិញចូលកម្ពុជា។​ សម្ដេច​ ក៏បានលើកឡើងថា រាជរដ្ឋាភិបាល មិនចង់ឲ្យរដ្ឋក្លាយជាអ្នកដើរចាប់នោះទេ ប៉ុន្ដែចង់ពង្រឹងអំពីតួនាទី នៃការទទួលខុសត្រូវ ហើយអ្នកដែលបានផលច្រើនជាងគេ គឺជាអថិតិជន។

ជាមួយគ្នានេះ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឲ្យកន្លែងពន្ធដារពិសេស គឺមិនមែនបង្កើតដើម្បីតែជំនួសទេ តែជាគម្រោងគំរូ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញកំណែទម្រង់នីតិវិធី ដើម្បីកាត់បន្ថយឲ្យខ្លី ហើយនៅពេលដែលដំណើរការ នឹងចាប់ផ្ដើមពង្រីកជាបន្ដបន្ទាប់។

គួរជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។​ បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print