យុវជនម្នាក់ដែលបាត់ខ្លួនជិត១០ថ្ងៃ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺរកឃើញហើយរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ដែលបានបាត់ខ្លួននៅលើភ្នំគិរីរម្យ ដោយបន្សល់ទុក ម៉ូតូមួយគ្រឿង និងសំបុត្រមួយសន្លឹកថា មានខ្លឹមសារថា «បើអ្នកបានឃើញសំបុត្រនេះ មានន័យថាខ្ញុំបានស្លាប់ហើយ» ពេលនេះត្រូវសមត្ថកិច្ចរកឃើញហើយរងរបួសធ្ងន់ សមត្ថកិច្ចកំពុងសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ យុវជនម្នាក់បានផ្លុងម៉ូតូចោល ស្ថិតនៅចំណុចផ្លូ​វលំបំបែកជាបី ទៅក្រុ​ម​ហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេ​ស​ចរណ៍ ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ លើរំបន់ឧទ្យានជាតិគីរីរម្យ ដោយបន្សល់សំបុត្រមួយសន្លឹក និងសរសេរថា «បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើ​យ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុក​ និងម៉ូតូហើយ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មា​ន​វីដេអូក្នុងទូរស័ព្ទដែ​លជាការស​ម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង រួមមានសម្ភារៈខោ​អាវមួយចំនួនទៀត»។

នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញមនុស្សម្នាក់នៅចំណុចអូរធំ (ស្ទឹងចម្លងទាវ) មានរងរបួសបែកមុខមាត់ របួសភ្នែកខាងឆ្វេង និងមានរងរបួសកន្លែងផ្សេងទៀតផង។

នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ក្រោ​យទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរួចមក កម្លាំងប៉ុស្តិ៍នគរបាលឃុំចំបក់បានចុះទៅដល់ទីតាំងដែលពលរដ្ឋប្រទះឃើញនោះ ហើយក៏បានជួបឈ្មោះ គន់ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់​ចា​ម ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅពិតប្រាកដមែន។

...

បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះសង្ស័យលោតសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់។ បច្ចុប្បន្ននេះយុវជនជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យហើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print