ភ្នំពេញ ៖ បុរសអ្នកនេសាទត្រីម្នាក់ខណៈរាយម៉ងយកត្រីសង្ស័យរអិលជើងចូលទន្លេ បណ្តាលឲ្យលង់ទឹកស្លាប់ ភ្លាមៗ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៦ ក្រោយវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះតែងតែជិះម៉ូតូមួយគ្រឿង ម៉ាក ស៊ុយសូគី ឡេត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CW-3948 ខាងលើមករាយម៉ងដាក់យកត្រី នៅក្រោយវត្តព្រែកលាបជាប្រចាំ ខណៈនាវេលាកើតហេតុ ដោយឃេីញតែម៉ូតូមិនឃេីញម្ចាស់ ក៏សង្ស័យបុរសខាងលើរអិលជើងធ្លាក់ចូលក្នុងទឹក ។ ភ្លាមៗប្រជាពលរដ្ឋនៅក្បែរ នោះបានឃើញហើយនាំគ្នាទៅជួយសង្រ្គោះនិងជួយរាវរកឃើញតែបុរសរូបនោះបានស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្ន សមត្ថកិច្ចកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យសាកសពខាងលើ រួចប្រគល់កំណត់ជូនមន្រ្តីមូលដ្ឋាន និងតម្កល់សពនៅវត្តព្រែកលាប រងចាំសាច់ញ្ញាត្តិយកទៅធ្វើបុណ្យ ៕ ដោយ៖សុខាសែនជ័យ










