អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

កាលពីវេលាម៉ោង១៣:០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រិត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ដោយជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងផ្ទះចូលទៅគាស់ជញ្ជាំងស័ង្កសីផ្ទះបាយអោយរហែក ពេលដែលកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះក៏បានឆែកកាំមេរ៉ាសុវត្ថិភាពបានឃើញជនសង្ស័យកំពុងគាស់ផ្ទះ ម្ចាស់ផ្ទះក៏បានចុចបញ្ជាសឺរ៉ែនឱ្យឮធ្វើឱ្យជនសង្ស័យខាងលើរត់គេចខ្លួនបាត់ទៅ។ 

ជនសង្ស័យទី១ឈ្មោះ សុខ ទិ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២មានឈ្មោះ សំ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជន សង្ស័យទាំងពីរនាក់មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ គឹម សុភារី ភេទស្រី អាយុ៧០ រស់នៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចាប់យកយកវត្ថុតាងបានរួមមាន :កន្ត្រៃចំនួន០៣,ទុលឡាវីសចំនួន០១,កាំបិតប័ង្គតោចំនួន០១,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក និងម្សៅក្រាមសរថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច។ 

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print