ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ លោក ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិត្តិយសចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ឥណ្ឌូនេស៊ី «ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១០ ឆ្នាំ២០១៦» នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ហើយក្នុងនោះមានស្តង់សរុបចំនួន ៦១ស្តង់៖ ក្រុមហ៊ុនឥណ្ឌូនេស៊ីដែលមកពីប្រទេសឥណ្ឌូនេស៊ីមានចំនួន ២២ក្រុមហ៊ុន ក្រុមហ៊ុនឥណ្ឌូនេស៊ីនៅកម្ពុជា មានចំនួន ៣៩ក្រុមហ៊ុន និងមានបញ្ជរលក់ម្ហូបអាហារឥណ្ឌូនេស៊ីចំនួន ០៥កន្លែងទៀតផងដែរ៕
...
ដោយ៖ សីលា