ឃាត់ខ្លួន បានជនសង្ស័យ០២នាក់ លួចនាឡិកាទឹករបស់រដ្ឋ បានសម្រេច ចំនួន១៧លើក

ចែករំលែក៖

​ខេត្ត​សៀម​រា​ប÷ ដោយមានការចង្អុលដឹកនាំពី លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សៀមរាបប្រតិបត្តិការបង្ក្រាបដោយ កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយ លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ បញ្ចូនទៅកាន់តុលាការចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីលួចនាឡិកាទឹកស្វយ័តសៀមរាប។

ប្រភពបាន​ឱ្យ​ដឹងថា ឈ្មោះ​ ប៊ុ​ន ភ័​ក្ក្រ ហៅ​(បារាំង) ភេទ​ប្រុស អាយុ​៣២ ឆ្នាំមុខរបរមិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​រំចេក ឃុំ​រំចេក ក្រុង-ខេត្តបាត់ដំបង និង​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច នាឡិកាទឹក​របស់​រដ្ឋ ពិតប្រាកដ​មែន​ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​បន្ថែម​ថា ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​កាត់​នាឡិកា​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ក្នុង​ក្រុង​សៀមរាប សរុប​ចំនួន ១៧ លើក​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​នាឡិកា​ទឹកបាន​ហើយខ្លួន​បាន​យក​ទៅ​ដុត​រំលាយ​ជ័រ ហើយ​យក​ស្ពាន់ ទៅ​លក់​ឱ្យ​បកបក្ខពួកម្នាក់ទៀត ឈ្មោះ មាស វិសាល ភេទ​ប្រុស​ ។ 

ជនសង្ស័យ ឈ្មោះ មាស វិសាល ភេទប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់អេ​ត​ចាយមានស្រុក កំណើត​ភូមិ​វត្ត​ដំណាក់ ឃុំ​សាលា​កំរើក ស្រុក​សៀមរាប បាន​ឆ្លើយ​សារភាព​ថា  នៅកំឡុង​ ខែមិថុនា ឆ្នាំ​២០២៦ ខ្លួនពិតជា​បាន​ទទួល​ទិញ​ស្ពាន់​របស់​នាឡិកាទឹក ពី​ជនសង្ស័យ ឈ្មោះ ប៊ុ​ន ភ​ក្ក្រ័ ហហៅបារាំងចំនួន ៣លើក សរុប​ចំនួន ៩,៥​គីឡូក្រាមប្រាកដ​មែន,រួចខ្លួន​បាន​យក​ស្ពាន់ ដែល​ទិញ​ចំនួន​៣​លើក​នោះ ទៅ​លក់​ឱ្យ​រទេះ​អេ​ត​ចាយ​ចល័ត​បាន​ប្រាក់​ចំនួន ២៤​ម៉ឺន​រៀល ហើយ​ខ្លួន​បានឱ្យ​ប្រាក់​ទៅ​ ឈ្មោះ ប៊ុ​ន ភ​ក្ក្រ័ ចំនួន១៩​ម៉ឺន​រៀល ចំណែក​ខ្លួន​យក​ចំនួន​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

‎ប្រភពបញ្ជាក់​ថា ក្រោយ​កម្លាំង​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​បាន​ជនសង្ស័យខាងលើ ក៏​ធ្វើការ​ដក​រហូត​វត្ថុ​តាង​រួម​មាន : 

– កង់​គ្មាន​ម៉ាក​តួ​ស្រី ពណ៌​ខ្មៅ ចំនួន​០១ គ្រឿង  

– កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ លាយ​ពណ៌ ប្រផេះ ម៉ាក​BULBAL ចំនួន​០១ 

– មួក​តើ​ប ពណ៌​ប្រផេះ​ម៉ាក RCK & OL ចំនួន​០១ 

– នាឡិកា​រវាស់​គីឡូ​ទឹក ពណ៌​ខៀវ ម៉ាក SRWSA ចំនួន​០២​គ្រឿង 

– ដង្កាប់​ដែក​ពណ៌​សរ ចំនួន​០១  

– ដង្កាប់​ដែក កាត់​ខ្សែភ្លើង ចំនួន​០១  

– ពិល​បំភ្លឺ គ្មាន​ម៉ាក ពណ៌​លឿង ចំនួន​០១​គ្រឿង​ ។ ជនសង្ស័យ​ទាំង​០២នាក់​ ជាលទ្ធផល វិជ្ជមាន (​ជា​តម្រុយ​មេ​តំ​ហ្វេ​មីន​)​។

‎គួ​របញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង ២១ មាន​ករណី​លលួច នាឡិកាទឹក របស់​រដ្ឋាករទឹក​ស្វយ័តសៀមរាប ដែល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន ទើប​នៅ​វេលា​ម៉ោង​២៣ :០០​នាទី​យប់ ថ្ងៃ​ដដែល​នៅ​ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង- ខេត្តសៀមរាប កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ ប៊ុ​ន ភ័​ក្ក្រ ហៅបារាំងរួម​ទាំង​វត្ថុ​តាង : 

– នាឡិកាទឹក ពណ៌​ខៀវ ម៉ាក​SEWSA ចំនួន ០២ គ្រឿង  

  ដង្កាប់​ដែក ចំនួន​០២ 

– ពិល​បំភ្លឺ ពណ៌​លឿង ០១​។

ចំពោះវត្ថុតាង នាឡិកាទឹក របស់រដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ឱ្យ មន្ត្រីរដ្ឋាករទឹកស្វយ័ត សៀមរាប រួចរាល់ហើយ ។

...

បច្ចុប្បន្ន​ជន សង្ស័យទាំង​០២ នាក់ ខាងលើ ត្រូវ​បានសមត្ថកិច្ច ជំនាញ​បញ្ជូន​ទៅ​តុលាការ ,ហើយ​ត្រូវ​បាន ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​ឃុំខ្លួន នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ មិថុនា ឆ្នាំ​២០២៦ នេះហេីយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print