ខេត្តសៀមរាប÷ ដោយមានការចង្អុលដឹកនាំពី លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សៀមរាបប្រតិបត្តិការបង្ក្រាបដោយ កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយ លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ បញ្ចូនទៅកាន់តុលាការចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីលួចនាឡិកាទឹកស្វយ័តសៀមរាប។
ប្រភពបានឱ្យដឹងថា ឈ្មោះ ប៊ុន ភ័ក្ក្រ ហៅ(បារាំង) ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិរំចេក ឃុំរំចេក ក្រុង-ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច នាឡិកាទឹករបស់រដ្ឋ ពិតប្រាកដមែន ។
ជនសង្ស័យបានឆ្លើយសារភាពបន្ថែមថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាត់នាឡិការបស់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងក្រុងសៀមរាប សរុបចំនួន ១៧ លើក។ បន្ទាប់ពីធ្វើសកម្មភាពលួចនាឡិកាទឹកបានហើយខ្លួនបានយកទៅដុតរំលាយជ័រ ហើយយកស្ពាន់ ទៅលក់ឱ្យបកបក្ខពួកម្នាក់ទៀត ឈ្មោះ មាស វិសាល ភេទប្រុស ។
ជនសង្ស័យ ឈ្មោះ មាស វិសាល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់អេតចាយមានស្រុក កំណើតភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុកសៀមរាប បានឆ្លើយសារភាពថា នៅកំឡុង ខែមិថុនា ឆ្នាំ២០២៦ ខ្លួនពិតជាបានទទួលទិញស្ពាន់របស់នាឡិកាទឹក ពីជនសង្ស័យ ឈ្មោះ ប៊ុន ភក្ក្រ័ ហហៅបារាំងចំនួន ៣លើក សរុបចំនួន ៩,៥គីឡូក្រាមប្រាកដមែន,រួចខ្លួនបានយកស្ពាន់ ដែលទិញចំនួន៣លើកនោះ ទៅលក់ឱ្យរទេះអេតចាយចល័តបានប្រាក់ចំនួន ២៤ម៉ឺនរៀល ហើយខ្លួនបានឱ្យប្រាក់ទៅ ឈ្មោះ ប៊ុន ភក្ក្រ័ ចំនួន១៩ម៉ឺនរៀល ចំណែកខ្លួនយកចំនួន៥ម៉ឺនរៀលប៉ុណ្ណោះ។
ប្រភពបញ្ជាក់ថា ក្រោយកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនបានជនសង្ស័យខាងលើ ក៏ធ្វើការដករហូតវត្ថុតាងរួមមាន :
– កង់គ្មានម៉ាកតួស្រី ពណ៌ខ្មៅ ចំនួន០១ គ្រឿង
– កាបូបស្ពាយចំហៀងពណ៌ខ្មៅ លាយពណ៌ ប្រផេះ ម៉ាកBULBAL ចំនួន០១
– មួកតើប ពណ៌ប្រផេះម៉ាក RCK & OL ចំនួន០១
– នាឡិការវាស់គីឡូទឹក ពណ៌ខៀវ ម៉ាក SRWSA ចំនួន០២គ្រឿង
– ដង្កាប់ដែកពណ៌សរ ចំនួន០១
– ដង្កាប់ដែក កាត់ខ្សែភ្លើង ចំនួន០១
– ពិលបំភ្លឺ គ្មានម៉ាក ពណ៌លឿង ចំនួន០១គ្រឿង ។ ជនសង្ស័យទាំង០២នាក់ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេមីន)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១ មានករណីលលួច នាឡិកាទឹក របស់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង២៣ :០០នាទីយប់ ថ្ងៃដដែលនៅត្រង់ចំណុចតាមបណ្ដោយផ្លូវ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង- ខេត្តសៀមរាប កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៊ុន ភ័ក្ក្រ ហៅបារាំងរួមទាំងវត្ថុតាង :
– នាឡិកាទឹក ពណ៌ខៀវ ម៉ាកSEWSA ចំនួន ០២ គ្រឿង
– ដង្កាប់ដែក ចំនួន០២
– ពិលបំភ្លឺ ពណ៌លឿង ០១។
ចំពោះវត្ថុតាង នាឡិកាទឹក របស់រដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ឱ្យ មន្ត្រីរដ្ឋាករទឹកស្វយ័ត សៀមរាប រួចរាល់ហើយ ។
បច្ចុប្បន្នជន សង្ស័យទាំង០២ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ច ជំនាញបញ្ជូនទៅតុលាការ ,ហើយត្រូវបាន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចឱ្យឃុំខ្លួន នៅរសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៦ នេះហេីយ ៕










