អាសូរណាស់លោកអើយ!បុរស ម្នាក់ស្លាប់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ បុរស ម្នាក់ខណៈជិះ ម៉ូតូ មួយគ្រឿងម៉ាក HONDA PCX បានជិះ ទៅបុក ពី ក្រោយ រថយន្ដ សណ្ដោង រម៉ក ដឹក ទូរ កុងតឺន័រ ដែល ចតចោរល នៅ លេី ផ្លូវ ពេញទំហឹង បណ្ដាលអោយបរុសម្នាក់ស្លាប់។

ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ៤:៥០នាទី ទៀប ភ្លឺ ថ្ងៃ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ បេតុង ឌួង ងៀប សង្កាត់ ស្ទឹងមានជ័យ ទី៣ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរស ម្នាក់បាន ស្លាប់ បន្ទាប់ ពី ជិះ ម៉ូតូ HONDA PCX ពាក់ ផ្លាក លេខ ភ្នំពេញ 1HJ-2337 ជិះ បុក ពី ក្រោយ រថយន្ដ សណ្ដោង រម៉ក ដឹក ទូរ កុងតឺន័រ ពាក់ ផ្លាក លេខ តាកែវ 3A-2148 ដែល ចតចោរល នៅ លេី ផ្លូវ ពេញទំហឹង ។

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វេី ការ វាស់ វែង យក រថយន្ដ និង ម៉ូតូ ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។ សរ ជី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print