ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ ម្នាក់ ត្រូវ បាន ប្រជាពលរដ្ឋ និង ម្ចាក់ ម៉ូតូ ឃាត់ ខ្លួន បាន បន្ទាប់ ពី ជនសង្ស័យ បានធ្វេីសកម្មភាព ខ្ចីម៉ូតូជនរងគ្រោះប្រាប់ថាទៅផ្សារដើម្បីទិញម្ហូប ហេីយបានជិះទៅបាត់ស្រមោលតែម្តង។

ហេតុការណ៍ នេះ បាន បង្ក ការ ភ្ញាក់ ផ្អើល កាល ពី វេលាម៉ោង ១០:៣០នាទី យប់ ត្រូវ និង ថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ បេតុង ថ្មី ក្នុង សង្កាត់ ទួល សង្កែ ទី១ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។ 

ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាជនសង្ស័យ ម្នាក់ ត្រូវ បាន ប្រជាពលរដ្ឋ និង ម្ចាក់ ម៉ូតូ ឃាត់ ខ្លួន បាន បន្ទាប់ ពី ជនសង្ស័យ ខាង លេី បានធ្វេីសកម្មភាព ខ្ចីម៉ូតូជនរងគ្រោះប្រាប់ថាទៅផ្សារដើម្បីទិញម្ហូប ហេីយបានជិះទៅបាត់ស្រមោល កាល ពី ថ្ងៃ ទី ២១ ខែមិថុនា រហូត ដល់ ថ្ងៃ ទី ២៦ ជនសង្ស័យ ខាង លេីបានទៅខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នាមួយគ្រឿងទៀត យកទៅ បាត់ស្រមោល ដូច គ្នា ។ 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ ប៉ុស្តិ៍ ទួលសង្កែ ទី ១ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕ សរ ជី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print