ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំបញ្ជាប្រតិបត្តិការពី លោកឧត្តមសេនីយ៍ឯក មួង សុធា ឣគ្គស្នងការរងនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត មានការចូលរួមអង្កេតការណ៍ពីក្រុមការងារចម្រុះ នៃលេខាធិការដ្ឋាន គ.ប.ឆ.ប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន និង លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំង ពាក់ព័ន្ធនឹងករណីសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំ លួចលាក់ប្រព្រឹត្ត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ចំនួន២ទីតាំងក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះជាលទ្ធផល ៖ ក្រុមការងារបានត្រួតពិនិត្យទីតាំងទី១ -អគារកម្ពស់ ៥ជាន់ មាន ៤៧បន្ទប់ ជាបន្ទប់ស្នាក់នៅ និងបានរកឃើញជនបរទេស ឥណ្ឌូនេស៊ី ចំនូន ៨១នាក់ (ស្រី០នាក់)។ ប៉ុន្តែរកពុំឃើញមានសម្ភារៈសង្ស័យពាក់ព័ន្ធឆបោកតាមល្មើសបច្ចេកវិទ្យា (Online Scam )ទេ។ រីឯជនបរទេសខាងលើ កម្លាំងជំនាញអន្តោប្រវេសន៍ កំពុងសាកសួរនាំ និងបន្តនីតិវិធី។
ចំណែកទីតាំងទី២ នៅវេលាម៉ោង ១០.៣០នាទី អគារ ១កន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
-ក្រុមការងារមិនបានចូលទៅត្រួតពិនិត្យក្នុងអគារនោះទេ ដោយមូលហេតុ៖ ទីតាំងខាងលើ ពុំមានជនបរទេសស្នាក់នៅនោះឡើយ៕ដោយ៖តារា










