ភ្នំពេញ ៖ បុរស២នាក់ចូលទៅម៉ាស្សាកោសជប់ លុះចេញមកវិញ ត្រូវជនសង្ស័យលួចយករ៉ឺម៉កម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំនុចផ្ទះម៉ាស្សាកោសជប់ យីហោ ល្អឯកម៉ាស្សា តាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមការរៀបរាប់ពីបុរសជាម្ចាស់រ៉ឺម៉កម៉ូតូ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា២នាក់មិត្តភក្តិ ដោយជិះរ៉ឺម៉កម៉ូតូ១គ្រឿង ចូលទៅហាងខាងលើ ដើម្បីម៉ាស្សាកោសជប់។ លុះពេលទៅដល់ មិត្តភក្ដិរបស់គាត់បានចូលទៅមុន រូបគាត់ជាម្ចាស់បានដេកចាំលើរ៉ឺម៉កមួយសន្ទុះ រូបគាត់ត្រូវបាននារីម៉ាស្សាហៅចូលទៅដែរ ដោយរូបគាត់ចូលទៅមិនបាន១៥នាទីស្រួលបួលផង ក៏ចេញមកវិញ ក៍ត្រូវនារីៗនៅទីនោះ ប្រាប់ថា រ៉ឺម៉កម៉ូតូរបស់គាត់ត្រូវចោរលួចបាត់ហើយ ធ្វើឲ្យរូបគាត់ស្រឡាំង កាំង រត់ចេញមក ឃើញជនសង្ស័យជាបក្សពួកម្នាក់ ខំដេញចាប់ដែរ តែចាប់ចាប់មិនបាននោះទេ ។
ជុំវិញករណីខាងនេះដែរ បន្តិចក្រោយមក ជនរងគ្រោះ ជាម្ចាស់រ៉ឺម៉កបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋសំរោងក្រោម ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរករ៉ឺម៉កម៉ូតូរបស់របស់គាត់មកវិញផងដែរ ៕










