បុរសពីរនាក់ចូលម៉ាស្សា​​មិន​បាន​១៥​នាទី​ស្រួលបួល​ផង លុះ​ចេញ​មក​វិញ ត្រូវចោរលួចរ៉ឺម៉កម៉ូតូទៅបាត់​

ចែករំលែក៖

ភ្នំពេញ ៖ បុរស​២​នាក់​ចូល​ទៅ​ម៉ាស្សា​កោស​ជប់​ លុះ​ចេញ​មក​វិញ ​ត្រូវ​ជនសង្ស័យ​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​បាត់ បង្កការភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្ទះ​ម៉ាស្សា​កោស​ជប់ យីហោ ល្អ​ឯក​ម៉ាស្សា តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ការ​រៀបរាប់​ពី​បុរស​ជា​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ បានឱ្យដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មានគ្នា​២​នាក់​មិត្តភក្តិ ដោយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​១គ្រឿង ចូល​ទៅ​ហាង​ខាងលើ ដើម្បី​ម៉ាស្សា​កោស​ជប់។ លុះ​ពេល​ទៅ​ដល់​ មិត្ត​ភក្ដិ​របស់​គាត់​បាន​ចូល​ទៅ​មុន រូប​គាត់​ជា​ម្ចាស់​បាន​ដេកចាំ​លើរ៉ឺ​ម៉ក​មួយសន្ទុះ រូប​គាត់​ត្រូវ​បាន​នារី​ម៉ាស្សា​ហៅ​ចូល​ទៅ​ដែរ​ ដោយ​រូប​គាត់​ចូល​ទៅ​មិន​បាន​១៥​នាទី​ស្រួលបួល​ផង ក៏​ចេញ​មក​វិញ ក៍​ត្រូវ​នារី​ៗ​នៅ​ទីនោះ ប្រាប់​ថា រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​ត្រូវ​ចោរលួច​បាត់​ហើយ ​ធ្វើ​ឲ្យ​រូប​គាត់​ស្រឡាំង កាំង រត់​ចេញ​មក ឃើញ​ជនសង្ស័យ​ជា​បក្សពួក​ម្នាក់ ខំ​ដេញចាប់​ដែរ តែ​ចាប់​ចាប់​មិន​បាន​នោះ​ទេ ។

...

ជុំវិញករណី​ខាងនេះ​ដែរ បន្តិច​ក្រោយមក ជន​រង​គ្រោះ ជា​ម្ចាស់​រ៉ឺ​ម៉ក​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​សំរោង​ក្រោម ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​រ៉ឺ​ម៉ក​ម៉ូតូ​របស់​របស់​គាត់​មក​វិញ​ផង​ដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print