បង្កើតក្រុមការងារតាមដានការអនុវត្តន៍គោលការណ៍ណែនាំរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានសមាសភាពចំនួន៨នាក់ ហើយលោក ទូច សុឃ: ជាប្រធាន!

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារតាមដាននេះ មានតួនាទីជាសេនាធិការផ្ទាល់របស់លោកអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានភារកិច្ចដូចខាងក្រោម៖

– ប្រមូល និងរៀបចំជាបញ្ជីរាល់អនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ទាំងលិខិត និងផ្ទាល់មាត់
-តាមដាន ពិនិត្យ វាយតម្លៃ ជំរុញការអនុវត្ត និងលើកយោបល់គោរពជូនលោកអភិសន្តិបណ្ឌិត
-តាមដាន វាយតម្លៃមតិត្រឡប់ពីមន្ត្រីចំណុះក្រសួងមហាផ្ទៃ និងមហាជនទូទៅ ចំពោះគោលការណ៍ ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត
-ទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានា
-រៀបចំកិច្ចប្រជុំ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារប្រចាំខែ ឆមាស និងប្រចាំឆ្នាំ គោរពជូនលោក អភិសន្តិបណ្ឌិត

– រៀបចំផែនការសកម្មភាពការងារ និងហិរញ្ញវត្ថុរបស់ក្រុមការងារ

– បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
ក្រុមការងារនេះ មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួនស្ថិតនៅក្នុងកញ្ចប់ថវិការបស់ខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានដ្ឋបាល ប្រធាន ក្រុមប្រឹក្សានីតិកម្ម អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយាកនៃរនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋាន មានកម្មផ្ទៃក្នុង អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកសាលាជាតិរដ្ឋល់សមូលដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាជីជាបនឹងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមស្រាងកីឡាក្រសួងមហាផ្ទៃ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ លេខាធិការនៃលេខាធិការដ្ឋាន គ.ប.ផ.ក និងសាមីខ្លួន ដែលមានឈ្មោះក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print