នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម÷អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧៖០៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ត្រង់ចំណុចវិថីសម្តេចព្រះសុគន្ធមានបុណ្យ (១៧៨) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សង្ស័យពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ជនសង្ស័យខាងលើមានឈ្មោះ៖

-ឈ្មោះ រ៉ា រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ

-ឈ្មោះ ហួត វឌ្ឍនៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ

បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print