បុរសជនជាតិបរទេសម្នាក់ស្លាប់ ក្នុងសណ្ឋាគារ ប៉ារីស កណ្ដាលក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១៤ និង០០ នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦ នៅត្រង់ចំណុចសណ្ឋាគារ ប៉ារីស បន្ទប់លេខ ៣០៤ ស្ថិតក្នុងក្រុមទី៣៤ ភូមិម្ភៃឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី ជនជាតិបរទេសស្លាប់ មួយកើតឡើង។ ជនរងគ្រោះមានឈ្មោះ TYLER III THOMAS ADAIR ភេទប្រុស អាយុ ៥៩ ឆ្នាំ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 548408886 ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុ ជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត កំពុងដាក់ក្នុងការស៊ើបអង្កេត។

សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការឯកភាពពីលោក ទុត វីនីត ព្រះរាជ អាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត សម្រេចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំស្ថានទូតអាមេរិចប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងទៅសាច់ញាតិមកទទួល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print