បុរសម្នាក់ជិះម៉ូតូទៅបុកពីក្រោយរទេះអេតចាយបណ្តាលឲ្យបែកទ្រូងស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូចេញពីធ្វើការ ជ្រុលទៅបុកផ្ទប់​រទេះអេតចាយពីក្រោយពេញទំហឹងបណ្តាលឲ្យជុងដែកចំដើមទ្រូងពេញទំហឹង​ កាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-4890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលទៅបុកផ្ទប់ពីក្រោយរទេះអេតចាយចតចោលលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យជុងកាងដែកធ្លាយទ្រូងស្លាប់យ៉ាងអាណោចអាធ័ម​ ចំណែកម្ចាស់រទេះអេតចាយរត់គេចខ្លួនបាត់ស្រមោល។

...

​    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកដល់ពិនិត្យកន្លែងសពរួចទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងយកម៉ូតូនិងរទេះអេតចាយទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print