អាល្លឺម៉ង់ធ្លាក់ចេញពី World Cup 2026 ក្រោមថ្វីជើងប៉ារ៉ាហ្គាយដោយបាល់ប៉េណាល់ទី

ចែករំលែក៖

ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោក 4 សម័យ បានបញ្ចប់ដំណើរនៅពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីចាញ់ ប៉ារ៉ាហ្គាយ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី 4-3 ក្រោយស្មើគ្នា 1-1 អស់រយៈពេល 120 នាទី។

ក្នុងវគ្គកាត់សេចក្ដី ខ្សែប្រយុទ្ធ Kai Havertz របស់ Arsenal និង Nick Woltemade របស់ Newcastle United បានទាត់បាល់មិនចូល ដោយត្រូវអ្នកចាំទី Orlando Gill សង្គ្រោះបានយ៉ាងអស្ចារ្យ។

ទោះជាយ៉ាងណា ប៉ារ៉ាហ្គាយក៏ខកខានឱកាសបញ្ចប់ការប្រកួតពីរលើកដែរ ដោយ Antonio Sanabria ទាត់ខុសគោលដៅ ខណៈ Fabian Balbuena ត្រូវអ្នកចាំទីវ័យ 40 ឆ្នាំ Manuel Neuer ជួយសង្គ្រោះ។

លុះឈានដល់ការទាត់បាល់ប៉េណាល់ទីបន្ត (Sudden Death) ខ្សែការពារ Jonathan Tah របស់អាល្លឺម៉ង់ ទាត់បាល់រំលងរបារទី មុនពេលខ្សែការពារ Jose Canale ស៊ុតបញ្ចូលទីគ្រាប់សម្រេច នាំប៉ារ៉ាហ្គាយឆ្លងទៅវគ្គបន្ទាប់។

មុននោះ ប៉ារ៉ាហ្គាយបាននាំមុខមុននៅនាទីទី 42 តាមរយៈការតែតបញ្ចូលទីរបស់ Julio Enciso អតីតកីឡាកររបស់ Brighton និង Ipswich។
ចូលតង់ទី២ អាល្លឺម៉ង់បានបង្កើនសម្ពាធ និងតាមស្មើបានវិញ ដោយ Kai Havertz តែតបញ្ចូលទីពីការបញ្ជូនរបស់ខ្សែបម្រើ Florian Wirtz។

ប៉ារ៉ាហ្គាយការពារបានយ៉ាងរឹងមាំ រហូតអូសការប្រកួតដល់ម៉ោងបន្ថែម។ អាល្លឺម៉ង់ស្ទើរតែរកបានគ្រាប់ជ័យជម្នះ បន្ទាប់ពី Jonathan Tah តែតបញ្ចូលទី ប៉ុន្តែអាជ្ញាកណ្ដាលមិនទទួលស្គាល់ ដោយចាត់ទុកថា Waldemar Anton បានបង្កកំហុសលើអ្នកចាំទី Orlando Gill។

...

ជ័យជម្នះនេះ ធ្វើឱ្យ ប៉ារ៉ាហ្គាយ ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ដែលពួកគេនឹងត្រូវជួបអ្នកឈ្នះរវាង បារាំង និង ស៊ុយអែត នៅទីក្រុង Philadelphia នាថ្ងៃសៅរ៍ខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print