ភ្នំពេញ៖ បុរសស្រវឹងបានជិះម៉ូតូលឿនរេចង្កូតទៅបុកបង្គោលភ្លេីងបណ្តាលឲ្យរងរបួសត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុ ការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០៣និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ លី ផូ ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅ ភូមិព្រៃក្រញូង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឲ្យរងរបួសបែកក្បាលចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួល៕












