សម្តេចធិបតី ចេញបញ្ជាឱ្យចាប់ឱ្យបានឈ្មួញទុច្ចរិតបំផុសពលរដ្ឋទៅឆក់ត្រីខុសច្បាប់ ដោយសន្យាទទួលទិញផលត្រីដែលឆក់បាន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ចេញបញ្ជាឱ្យចាប់ឱ្យបានឈ្មួញទុច្ចរិតបំផុសពលរដ្ឋទៅឆក់ត្រីខុសច្បាប់ ដោយសន្យាទទួលទិញផលត្រីដែលឆក់បាន ។ ការចេញបញ្ជារបស់នាយករដ្ឋមន្ត្រីនេះធ្វើឡើង ក្នុងទិវាមច្ឆជាតិ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នាខេត្តស្វាយរៀង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យការពារឡូត៍នេសាទដែលបិទឱ្យបានហ្មត់ចត់ ដើម្បីទិន្នផលត្រីកើតឡើង ធានាសន្តិសុខស្បៀងផ្ទៃក្នុង ជៀសវាងការនាំចូលលើសលប់។ សម្ដេច សង្កត់ធ្ងន់«កុំឱ្យកម្ពុជាមានបឹងទន្លេសាបដែលប្រភពត្រី ប៉ុន្តែបែជាពលរដ្ឋគ្មានត្រីបរិភោគគ្រប់គ្រាន់»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា ៖ ប្រជានេសាទ គាត់ថា ត្រីកើនឡើងច្រើន តែតម្លៃត្រីចុះថោក! បើសិនជាត្រីកើនឡើងហើយតម្លៃកើនឡើងដែរនោះ គឺកាន់តែល្អហើយ។ តែអត់បានអីចឹងទេ អ្វីក៏ដោយឱ្យតែសម្បូរនឹងចុះថ្លៃហើយ ប៉ុន្ដែចែកគ្នារស់ទៅ។ «ខ្ញុំថា ស៊ូបានត្រីច្រើនហើយចែកគ្នារស់ចុះ ជៀសជាងអត់ត្រីហើយត្រីឡើងថ្លៃ។ អីចឹងសូមឱ្យមានការយោគយល់ និងកុំទៅលួចឆក់ត្រីនៅក្នុងរដូវបិទឡូត៍នេសាទ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print