យុវជនម្នាក់ជិះម៉ូតូប្រដេញគ្នាគេចពីឡំប្រឺតាជ្រុលបុករថយន្តឡិចស៉ីសបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូប្រដេញគ្នាក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបគេចពីឡំប្រឺតាមួយគ្រឿងក៏ជ្រុងទៅបុករថយន្តឡិចស៉ីសមួយគ្រឿងទៀត រងការខូចខាត។

ហេតុការណ៍នេះបានកេីតឡេីង កាលពីវេលាម៉ោង ១១:៤០នាទី យប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ៣៦០ កែង ផ្លូវ ព្រះ មុនីវង្ស សង្កាត់ បឹងកេងកង ទី១ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជន ម្នាក់ ជិះ ម៉ូតូ HONDA Dream ពណ៌ខ្មៅ ពាក់ ផ្លាក លេខ កំពង់ ចាម 1AD-9770 ប្រដេញ គ្នា ក្នុង ល្បឿនលឿន បំពាន ស្តុប គេច ពី ឡំប្រឺតាមួយ គ្រឿង ជ្រុល មក បុក រថយន្ដ LEXUS NX350 ពាក់ ផ្លាក លេខ កម្ពុជា HST.9898 ដែល កំពុង ឈប់ ស្តុប បណ្ដាល ឲ្យ រង ការ ខូចខាត ។

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វេី ការ វាស់ វែង យក រថយន្ដ និង ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print