រថយន្ត DEEPALបេីកលឿនបួងចង្កូតចំណុចផ្លូវកោងបណ្តាលឲ្យឡេីងខឿនហោះធ្លាក់ផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នារី ភេទ ទី ៣ ម្នាក់ បានបេីក រថយន្ដ ម៉ាក DEEPAL ក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ឡេីងខឿនផ្លូវហោះធ្លាក់ចូលព្រៃរងការខូចខាត។

 

ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ២:៤០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី១ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិត ក្នុង តំបន់ អភិវឌ្ឍន៍ បឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក DEEPAL ពាក់ ផ្លាក លេខ ភ្នំពេញ 2CR-4568 បេីក ក្នុង ល្បឿនលឿន មក ដល់ ចំណុច ផ្លូវ កោង បាន ជ្រុល ចង្កូត បុក ឡេីង ខឿន ហោះ ចូល ព្រៃ បណ្ដាល ឲ្យ រង ការ ខូចខាត ។

...

 

ក្រោយ ពេល កេីត ហេតុ ម្ចាស់ រថយន្ដ បាន សងសំណង ទៅ ក្រុមហ៊ុន ដើម្បី បញ្ចប់ រឿង នៅ នឹង កន្លែង រួច យក រថយន្ដ ទៅ ជួសជុល ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print