ភ្នំពេញ៖ នារី ភេទ ទី ៣ ម្នាក់ បានបេីក រថយន្ដ ម៉ាក DEEPAL ក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ឡេីងខឿនផ្លូវហោះធ្លាក់ចូលព្រៃរងការខូចខាត។
ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ២:៤០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី១ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិត ក្នុង តំបន់ អភិវឌ្ឍន៍ បឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក DEEPAL ពាក់ ផ្លាក លេខ ភ្នំពេញ 2CR-4568 បេីក ក្នុង ល្បឿនលឿន មក ដល់ ចំណុច ផ្លូវ កោង បាន ជ្រុល ចង្កូត បុក ឡេីង ខឿន ហោះ ចូល ព្រៃ បណ្ដាល ឲ្យ រង ការ ខូចខាត ។
...
ក្រោយ ពេល កេីត ហេតុ ម្ចាស់ រថយន្ដ បាន សងសំណង ទៅ ក្រុមហ៊ុន ដើម្បី បញ្ចប់ រឿង នៅ នឹង កន្លែង រួច យក រថយន្ដ ទៅ ជួសជុល ៕
ដោយ៖សុខាសែនជ័យ










