ព្រៃឈើក្នុងដែនជំរកសត្វព្រៃលំផាត់ត្រូវបានអង្គការសង្គ្រោះសត្វព្រៃយកកូនឈើទៅដាំដើម្បីស្តារធម្មជាតិឡើងវិញ

ចែករំលែក៖

ខេត្តរតនគិរី៖ អង្គការសង្គ្រោះសត្វព្រៃ ដឹកនាំដោយលោក ចាន់ វិចិត្រ ប្រធានកម្មវិធី អង្គការសង្គ្រោះសត្វព្រៃ លោកអភិបាលរងស្រុក ហ៉ិន វិន សហការជាមួយសហគមន៍ អូរគគី នឹងលោកប្រធានដែនជំរកសត្វព្រៃលំផាត់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៦នេះ បានចុះស្តារព្រៃឈើឡើងវិញ ជាសសេសវាលដែលគ្មានដើមឈើ ត្រូវបានស្តារឡើងវិញដែលមានផ្ទៃដី១៧ ហិកតា បានយកកូនឈើចម្រុះចំនួន១០៥០ដើម ដូចជា ធ្នង់ បេង នាងនួន នឹងសុក្រំជាដើម ។នៅចំណុចតំបន់ការពារធម្មជាតិអូរគគី ក្នុងដែនជំរកសត្វព្រៃលំផាត់ ស្ថិតនៅឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។

លោក ចាន់ វិចិត្រ ប្រធានអង្គការសង្គ្រោះសត្វព្រៃ បានអោយដឹងថា ការចុះមកស្តារព្រៃឈើឡើងវិញនេះ គឺគោលបំណងសំខាន់ ធ្វើឲ្យធម្មជាតិស្រស់បំព្រង ឲ្យមានជីជាតិចំម្រុះឡើងវិញ។
អង្គការបានសហការណ៍ជាមួយសហគមន៍ នឹងមន្ត្រីរបរិស្ថានមានសេចក្តីរីករាយ នឹងសម្របសម្រួលចូលរួមដាំកូនឈើឲ្យបានច្រើនជាងនេះទៅទៀតដើម្បីបណ្តុះសកម្មភាពជូនដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជាឲ្យលើកកម្ពស់ក្នុងការដាំកូនឈើធ្វើយ៉ាងណាក្នុងមួយនាក់ឲ្យបានមួយដើម។ នេះជាកក្តាភារកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីស្តារព្រៃឡើងវិញ ហើយក៍រក្សាប្រព័ន្ធធម្មជាតិឲ្យមានលំនឹងរវាងមនុស្ស នឹងធម្មជាតិប្រយោជន៍ធ្វើការកម្រជីវិតរបស់ឲ្យមានភាពល្អប្រសើឡើងវិញ។
លោកបានបន្ថែមទៀតថា ការបាត់បង់ព្រៃឈើក៍ដូចជាបាត់បង់ជីវិតរបស់ យើងដូច្នេះដែរ ចំពោះការបាត់បង់ឈើប្រណិត ពិតជាបាត់បង់មែន ប៉ុន្តែមិនសូវប៉ះពាល់ប៉ុន្មានទេគ្រាន់តែដកហូតឈើមួយចំនួននៅក្នុងដែនជំរកសត្វព្រៃលំផាត់នេះ។
លោកក៍បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៀត លោកនឹងការពារព្រៃឈើដែលនៅសល់នេះ ឲ្យបានគង់វង្ស ព្រោះសហគមន៍នឹងមន្ត្រីបរិស្ថានស្រលាញ់ធម្មជាតិនេះណាស់ ហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៍ស្រលាញ់ធម្មជាតិនេះដែរ ៕

image image image image image image

...

វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print