លួចខ្សែភ្លេីងទាំងថ្ងៃនៅស្រុកមោងឫស្សីត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបា​ត់​ដំបង÷ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦វេលាម៉ោងប្រហែល១០ និង ៥០នាទីព្រឹកនៅ​ចំណុចក្រុមទី៥ ភូមិផ្លូវបំបែក ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបា​ត់​ដំបង មានករណីលួច (កាត់ខ្សែ​ភ្លើង) មួយបានកើត ឡើងប្រព្រឹត្តដោ​យជនសង្ស័យ មិ​នស្គាល់អត្តស​ញ្ញា​ណលួចកាត់ខ្សែភ្លើង ដែលជារបស់ជនរងគ្រោះឈ្មោះ ផន ប្រឹម ភេទប្រុ​ស អាយុ៦១ឆ្នាំ រស់នៅចំណុចកើត​ហេតុ យកអស់ចំនួនប្រ​ហែល១៥០ ម៉ែត្រ (មួយរយហាសិបម៉ែត្រ)។

ពេលដឹងថាបាត់ខ្សែភ្លើង ជនរងគ្រោះក៏បានប្តឹងមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី​ ដោយស្រ​ប​ តតាមអនុសាសន៍របស់នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នង ការនគរ​បា​លជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី​យ៍ឯក​ ស​ គឹម​ ឡុង​ អធិការនគរបាលស្រុកមោងឫស្សីដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ ធ្វេីការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាំង ថាត់ ភេទប្រុស អាយុ២៦ឆ្នាំ យកមកកាន់អធិការដ្ឋានន​គរបាលស្រុកមោងឫស្សី ដើម្បីសាក​សួរ។ក្នុងនោះជនសង្ស័យឆ្លើយសារ​ភាពថាពិតជាបានធ្វើ សកម្មភាពលួចកាត់ខ្សែភ្លើង របស់ជនរងគ្រោះខាងលើប្រាកដមែន ។

-វត្ថុតាងដកហូតបានរួមមាន៖
-ខ្សែភ្លើងចំនួន០៦ដុំ ប្រវែងប្រ​ហែល១៥០ម៉ែត្រ,ការ៉ុងពណ៌ ក្រហមចំនួន០១
-ដង្កាប់ចំនួន០១ ,អាវដៃវែង ពណ៌ផ្កាឈូកចំនួន១ (រុំដង្កាប់)

ពេលនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាម​ នីតិវិធី​ រីឯខ្សែភ្លេីងប្រគល់ជីនម្ចាស់វិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print