លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- សៀមមានបណ្តាញរត់ពន្ធគ្រឿងញៀនចេញទៅបរទេសនិងជាមជ្ឈមណ្ឌលឧក្រឹដ្ឋកម្មឆបោកអន្តរជាតិព្រមទាំងឈ្លានពានទឹកដីកម្ពុជាដោយរំលោភបទឈប់បាញ់ តែសៀមមិនត្រូវបានកំណត់ថាជាគោលដៅវិនិយោគស្រពិចស្រពិលទេ?
២- ទាហ៊ានសៀមត្រូវអ៊ីរ៉ង់ចាប់បានមួយចំនួនហើយ តើសៀមមានប្រកែកថាម៉េចទៀត?
៣- អនុទីនក្រោយត្រឡប់ពីបារាំងបានប្រកាសថាមិនទទួលស្គាល់ផែនទីខ្នាត១/២០០០០០ ដែលបារាំង-សៀមបានធ្វើទេ វាទទួលស្គាល់តែផែនទីខ្នាត១/៥០០០០ជាផែនទីយោធាសៀមប៉ុណ្ណោះ?
៤- ការមិនទទួលស្គាល់ផែនទី១/២០០០០០ គឺជាការប្រមាថលើមហាក្សត្រសៀមដែលយល់ព្រមទទួលស្គាល់រួចហើយ។
៥- ការមិនទទួលស្គាល់ផែនទី១/២០០០០០ គឺជាការទះកំផ្លៀងបារាំង?
៦- ការបដិសេធផែនទី១/២០០០០០ គឺជាការប្រមាថលើតុលាការយុត្តិធម៌អន្តរជាតិ។
៧- ការមិនទទួលស្គាល់ផែនទី១/២០០០០០ ធ្វើឲ្យសៀមត្រូវឯកោផ្លូវច្បាប់ពីអន្តរជាតិ។
៨- ការបដិសេធមិនទទួលស្គាល់ផែនទី១/២០០០០០ គឺសៀមក៏មិនទទួលស្គាល់ខ្សែព្រំដែនជាមួយឡាវដែរ?
៩- បញ្ញាវ័ន្តសៀមបានលើកឡើងពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងផែនទីខ្នាត១/២០០០០០ ដែលរដ្ឋាភិបាលសៀមមុនៗបានទទួលស្គាល់និងអនុវត្តជាង១០០ឆ្នាំមកហើយ មិនគួរអនុទីនបដិសេធនាពេលនេះទេ អ្នកនយោបាយសៀមនិងប្រជាជនសៀមដែលមិនជ្រុលនិយមក៏មិនគាំទ្រអនុទីនដែរ?
១០- បើយ៉ាងនេះអនុទិនមិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបានយូរទេ ដោយសារផ្ទៃក្នុងសៀមមិនឯកភាពគ្នា? ហើយអនុទិនបានធ្វើឲ្យសៀមបាក់មុខមាត់ច្រើនដងហើយ? ៕

...

ដោយ ៖ លោក សុខ ឥសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print