ជនសង្ស័យ៣នាក់ ចូលផ្ទះប្រជាពលពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ខណៈម្ចាស់ដឹងទាន់ឃាត់ខ្លួនប្រគល់ ឲ្យសមត្ថកិច្ច ស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​÷ ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ខាងលើ ខាងលើ​ធ្វើ​សកម្មភាព​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ប្រុង​លួច​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ម្ចាស់​ដឹង​ទាន់​ ក៏​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួនបាន​តែ​ម្ដង​ ។

មន្ត្រីកងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ក្រុម​ ជនសង្ស័័យ ខាងលើនៅ​វេលា​ម៉ោង​៩​:១០​នាទីព្រឹកថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ ឈ្មោះ ទូច សំណាង ភេទ​ប្រុស អាយុ ៥០​ឆ្នាំប្លាយ បាន​ទូរស័ព្ទ ទំនាក់ទំនង តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ (HoteLine)1292 បាន​រាយការណ៍ថា​ មាន​ករណី ក្រុម​ចោរ​ចូល​លួច​ទ្រព្យ សម្បត្តិ​នៅ​ក្នុងផ្ទះ​របស់​គាត់ ស្ថិត​នៅ​ក្នុងភូមិ​ប្រសប់​ជុំ​ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រីកងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ត​ទៀត​ថាក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​រួច​មក ភ្លាម​ៗ​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ចុះ​ទៅ​ដល់ទី​តាំងកេីត​ហេតុ និង​បាន​ឃាត់ ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ រួមមាន :

១-​ ឈ្មោះ ម៉ៅ ហេង​លាភ ភេទ​ប្រុស អាយុ​ ១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រសប់​ជុំ​ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

២-​ ឈ្មោះ ម៉ា​ប់ រ៉ា​ពេជ្រ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រសប់​ជុំ​ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

៣-​ ឈ្មោះ ជិន សុ​វ៉ា​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រសប់​ជុំ​ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយ​ឃាត់ខ្លួន​ ក្រុមជនសង្ស័យ​សមត្ថកិច្ចជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​ : -​ ទូរស័ព្ទ​ដៃ​ចំនួន​៥​រឿង , -​ ម៉ូតូ​ចំនួន ០១​គ្រឿង ,-​ អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ ចំនួន​១​សន្លឹក​ផង​ដែរ ។

មានមន្ត្រីកងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀតថាក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ជាមួយ នឹង​វត្ថុ​តាង​ខាងលើត្រូវបាន​បញ្ជូន​ទៅ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តកំពង់ស្ពឺ កសាង​សំណុំរឿង​ចាត់ការបន្តតាមនីតិវិធីច្បាប់​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print