ស្នងការនគរបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត មានការប្រុងប្រយ័ត្នចំពោះបទល្មើសឆបោកបច្ចេកវិទ្យា

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖​ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៦នេះ​ សូមជម្រាបជូន​ប្រជាពលរដ្ឋទាំង​អស់​ក្នុង​ខេត្ត​ស្ទឹងត្រែង​មេត្តា​ជ្រាប ស្តីពីការប្រុងប្រយ័ត្នបទល្មើសឆបោកបច្ចេកវិទ្យា​ មានដូចខាងក្រោម​៖

១- កុំបង្ហោះ ឬឱ្យអ្នកដទៃថតឯកសារផ្ទាល់ខ្លួន (អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, QR Code ធនាគារជាដើម) ។

២- កុំឱ្យគេជួលគណនីធនាគារ ឬលេខទូរស័ព្ទរបស់ខ្លួន ។

៣- កុំធ្វើការកម្ចីអនឡាញ (កម្ចីអនឡាញ = បោកប្រាស់) ។

៤- កុំលេងឆ្នោតកោស ឬល្បែងតាមឡាយគណនីហ្វេសប៊ុក (Facebook) ។

៥- កុំចុចលីងមិនស្គាល់ប្រភព (Telegram, Facebook) ។

៦- បើមានគេទាមទារបង់ប្រាក់ឈ្នះរង្វាន់ ឬសុំលេខកូដ (កុំជឿ កុំវេរប្រាក់ និងបិទទូរស័ព្ទភ្លាម) ។

៧- មុនវេរប្រាក់ ឬស្តែន QR Code (ពិនិត្យឈ្មោះ និងលេខគណនីឱ្យច្បាស់) ។

៨- បើឃើញឆាតពីគណនីឈ្មោះបងប្អូនខ្ចីប្រាក់(ត្រូវទូរស័ព្ទបញ្ជាក់ជាមុន) ។

៩- ទិញអីវ៉ាន់អនឡាញ (ពិនិត្យផេក ឈ្មោះហាង, អាសយដ្ឋាន និងតម្លៃឱ្យបានច្បាស់) ។

១០- ដាក់ពាក្យសម្ងាត់រឹងមាំ មានអក្សរ លេខ និមិត្តសញ្ញា និងពិនិត្យសុវត្ថិភាពគណនីជាប្រចាំ ។

១១- កុំផ្ញើរូបភាព ឬវីដេអូអាសអាភាសរបស់ខ្លួនទៅអ្នកដទៃ ។

១២- កុំធ្វើការវិនិយោគតាមរយៈគណនី (Telegram, Facebook) ។

១៣- បើបាត់ឯកសារ ឬលេខទូរស័ព្ទ (សូមរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាននគរបាល ក្រុង/ស្រុក ឬមកផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០៣១ ៣៧៤ ៩៨៤០, ០៩៧ ៧៧៨ ០០២១) ឬតាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង https://www.facebook.com/share/1Jk7DEFWHB ។

សូមបងប្អូនពូ មីងជួយផ្សព្វផ្សាយបន្ត ដើម្បីសន្តិសុខសង្គម យើងទាំងអស់គ្នា !

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print