ក្រុមការងារចម្រុះក្រសួង បន្តឆ្មក់បង្ក្រាបរថយន្តដឹកលើសទម្ងន់ ឃាត់បាន ៧គ្រឿង នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារស្ថានីយ៍ជញ្ជីងកណ្តោល ខេត្តកំពង់ស្ពឺ សហការជាមួយក្រុម ការងារចល័តចម្រុះ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយ មានការចូលរួមពី លោក គឹម សាន់ អនុរដ្ឋលេខាធិការ លោក មុី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងលោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន។

 

ក្នុងការចុះបង្ក្រាបនេះធ្វើឡើងនៅលើផ្លូវលេខ៤៤ ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ៧គ្រឿង ដែលផ្ទុកលើសចាប់ពី ១២ ដល់ ៤៧ តោនក្នុងនោះ រថយន្តដែលមានទម្ងន់សរុបខ្ពស់ជាងគេ មានរហូតដល់ ៩២ តោន។

 

ក្រុមការងារបន្តអនុវត្តវិធានការតាមច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងការពារគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានប្រសិទ្ធភាព សូមម្ចាស់យានយន្ត ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរទាំងអស់ មេត្តាចូលរួមគោរពច្បាប់ ស្តីពីការដឹកជញ្ជូនតាមទម្ងន់កំណត់ រួមចំណែកថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់គ្នា ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print