ភ្ញាក់ផ្អើលប្រជាពលរដ្ឋប្រទះឃើញសពបុរស ២នាក់អណ្ដែតទឹកទន្លេមេគង្គជាបន្តបន្ទាប់នៅជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ ៖ សាកសព​បុរស​ចំនួន​ពីរ​នាក់​បាន​ផុស​អណ្ដែត​ឡើងជា​បន្តបន្ទាប់​នៅ​តាម​ដង​ទន្លេសាប​និង​រសាត់​តាម​ខ្យល់​ហើយ​ត្រូវ​បាន​ប្រជា​នេសាទ​និង​សមត្ថកិច្ច​នាំ​គ្នា​អូស​ឡើង​ច្រាំង​ដើម្បី​ទាក់ទង​ហៅ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ​។

ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក​នេះ​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ថ្ងៃត្រង់​ទី​៣​ខែកក្កដា​ឆ្នាំ ២០២៦​ដែល​សាកសព​បុរស​ម្នាក់​អណ្ដែត​នៅ​ខាង ត្បូង​ស្ពាន​ជ្រោយចង្វារ និង​សាកសព​បុរស​ម្នាក់​ទៀត​អណ្ដែត​នៅ​ក្បែរ​ច្រាំង​ទន្លេ ក្បែរ​សណ្ឋាគារ​សុខា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ១១​និង​៣០ នាទី​ថ្ងៃត្រង់​ទី​៣ ខែកក្កដា​ឆ្នាំ​២០២៦​សាកសព​បុរស​ម្នាក់​បាន​ផុស​អណ្ដែត​ឡើង​នៅ​ខាងត្បូង​ស្ពាន​ជ្រោយចង្វា​រហើយ​រសាត់​តាម​ខ្សែទឹក​។​ ភ្លាម​ៗ​នោះ​អ្នក នេសាទ​ក៏​ប្រទះ​ឃើញ​រួច​ក៏​អូស​យក​ឡើង​ច្រាំង​ទន្លេ​ក្បែរ​សណ្ឋាគារ​សុខា​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​។​ស្រប​ពេល​នោះ​ដែរ​ ពេល​ដែល​អូស​ទាញ​សព​ចូល​ខាង​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ទៀត​អណ្ដែត​ទឹក​នៅ​ក្បែរ​ច្រាំង​ទន្លេ​ក្បែរ​សណ្ឋាគារ​សុខា​។​ បន្ទាប់​ពី​ភ្ញាក់ផ្អើល​សាកសព​បុរស​ទាំង​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អូស​ឡើង​ច្រើន​ដើម្បី​ត្រួតពិនិត្យ​ទោះបីជា​យ៉ាងណា​ភ្លាម​ៗ​គេ​ពុំ​ទាន់​ដឹង​ថា​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ​។

ជាជំហាន​ដំបូង គេ​សង្ស័យ​ថា​បុរស​រូប​នោះ បាន​ធ្វើ​អត្តឃាត ដោយ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ណា មួយ​ហើយ​សព​បាន​អណ្ដែត​ឡើង​។​ ទោះបីជា​យ៉ាងណា​មាន​តែ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​ទើប​អាច​កំណត់​បាន​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​ ៕​

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print