ភ្នំពេញ៖ ស្ត្រីម្នាក់ខណៈមិនឃេីញចេញពីបន្ទប់ជួលរយៈពេល៣ថ្ងៃដោយភាយក្លិនស្អុយចេញមកក្រៅក៏នាំគ្នាគាស់បេីកទ្វារមេីលស្រាប់តែឃេីញដេកស្លាប់ហេីមបាត់ទៅហេីយ។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្នុងបន្ទប់ជួល២៦B ទីតាំងផ្ទះលេខ៣៦ ផ្លូវលេខ១០៤ ក្រុមទី៤ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ វ៉ូច សុខណេត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
តាមការៀបរាប់ពីឈ្មោះអោក វាសនា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរអ្នកមើលការខុសត្រូវបន្ទប់ជួល បានឲ្យដឹងថា : ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើស្នាក់នៅតាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ តែម្នាក់ឯង ហើយមុនពេលដឹងកើតហេតុរយ:៣ថ្ងៃ ពុំឃើញជនរងគ្រោះចេញពីក្នុងបន្ទប់សោះ, លុះដល់ម៉ោងដឹងកើតហេតុខាងលើក៏ធំក្លិនចេញពីបន្ទប់លេខ២៦B ក៏ទៅគោះទ្វារបន្ទប់ហៅមិនមានការឆ្លើយតប រួចរាយការណ៍ប្រាប់សមត្ថកិច្ច, ពេលសមត្ថកិច្ចមកដល់ក៏គាស់បើកទ្វារបន្ទប់ចូលឃើញជនរងគ្រោះស្លាប់ហើមស្អុយរលួយបាត់ទៅហើយ។
យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយគាំងបេះដូង បណ្ដាលមកពីជំងឺបេះដូង៕
ដោយ៖សុខាសែនជ័យ










