កម្លាំងអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បង្ក្រាប ​និង​ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ០៧នាក់ ពាក់ព័ន្ធ​ករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់ ​ក្នុងភូមិសាស្ត្រក្រុងច្បាមន

ចែករំលែក៖

ខេត្តកំពង់‌‎ស្ពឺ÷ ដោយ​អនុវត្ត​តាម​គោលការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ​​​ សុខា​​ ​អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​​ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស​​​​ ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ក្រោម​ការ ដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់‌‎ស្ពឺ​​​។

កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ​​​ សហការជាមួយកម្លាំងមូលដ្ឋាកងរាជ អាវុធហត្ថក្រុងច្បាមន បានធ្វើការ​បង្ក្រាប ​និង​ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង Online ខុសច្បាប់ ស្ថិត នៅចំណុចភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ម៉ី ប៊ុនធឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ម្ចាស់ទីតាំង)។
ទី២-ឈ្មោះ ពេជ្រ សាវឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ម្ចាស់ទីតាំង)។
ទី៣-ឈ្មោះ ធឹម ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ មុខរបរកាន់ម៉ាស៊ីនភ្នាល់ល្បែងឡូតូ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (កាន់ម៉ាស៊ីន)។
ទី៤-ឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិរលាំងគ្រើលឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី៥-ឈ្មោះ នៅ វង់លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទី៦-ឈ្មោះ ម៉ម ស្រីម៉ៅ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី៧-ឈ្មោះ គង់ នឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរស្រ្តីមេផ្ទះ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង, ទូរសព្ទចំនួន ០៦គ្រឿង, កំព្យូទ័រចំនួន ០១គ្រឿង, បៀចំនួន ០១ហ៊ូ និងខ្សែរភ្លើងចំនួន ០១ដុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print