‎សម្តេច ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១៩វត្តនៅខេត្តស្វាយរៀង តាមបែបប្រពៃណីព្រះពុទ្ធសាសនា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៩វត្តនៅខេត្តស្វាយរៀង តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ. បានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។
តាមទំនៀមទម្លាបជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គគ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថិរវេលា៣ខែ ចាប់តាំងពីថ្ងៃ១រោច ខែអាសាធ តទៅដល់ថ្ងៃ១៥កើត ខែកត្តិក)។
ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតការទាំង៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរលោកខាងមុខ មកទទួលយកផល្លាអានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
‎ទេយ្យទានដែលបានវេរនិងប្រគេនដល់ព្រះសង្ឃក្នុងវត្តទាំង៣រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ២បាវ, ទឹកសុទ្ធ ៥កេសតូច,ទឹកCOCA២កេស,ទឹក IZE ទឹកក្រូច២ កេស, ទឹក IZE ២កេស,ទឹកWURKZ២កេស,ទឹក EXPREZ ២កេស, អំពូល សូឡា ៣ គ្រាប់, សាប៊ូក្រូចឆ្មា ៣ធុង, សាប៊ូលាងចាន ២កេស, សាប៊ូលាងបន្ទប់ទឹក ១ កេស, ទឹកដោះគោខាប់ ១ កេស, ទឹកដោះគោខ្ទិះ ១កេស, ទីដោះគោឆៅ ២កេស, ត្រីខ ១កេស, ស្កសរ ៥គីឡូក្រាម, ខ្ទឹមសរ ២ គីឡូក្រាម, ខ្ទឹមក្រសហម ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ប៊ីចេង ៥គីឡូក្រាម, មីកញ្ចប់ ៥កេសតូច, ធូប ២ ដុំ, ត្រីងៀត ៥គីឡូក្រាមនិងទៀនក្រមួន ២ គីឡូក្រាម៕

ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print