ម្ចាស់គោសហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនជន សង្ស័យម្នាក់ដែលលួចគោអ្នកភូមិនៅស្រុកដងទង់

ចែករំលែក៖

ខេត្ត​កំពត៖ មន្ត្រីនគរបាលដងទង់បានឱ្យដឹងនៅថ្ងៃទី ០៤ ខែកក្កដា នេះថា កម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចសត្វគោ នៅចំណុចភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៤០ នាទី។

​​ជនសង្ស័យឈ្មោះ សាន់ ហាំម៉ាន់ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប។ ​ជនរងគ្រោះ ឈ្មោះ ស៊ឹម ស្រីមុំ ភេទស្រី អាយុ ៥៤ ឆ្នាំ រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជា ខាងជើង ស្រុកដងទង់ ខេត្តកំពត។ (ម្ចាស់គោញី សម្បុរស ដែលចងឱ្យស៊ីស្មៅក្នុងចម្ការស្វាយ)។

​ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃចំនួន ០២ គ្រឿង រួមមាន៖
១. ម៉ាក OPPO A5X ពណ៌ប្រាក់ (លេខទូរស័ព្ទ 071 7556755)
២. ម៉ាក OPPO A15 ពណ៌ខ្មៅ (លេខទូរស័ព្ទ 081 410598)

​ក្រោយពីសាកសួរចម្លើយយ៉ាងដិតដល់ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចសត្វគោករណីផ្សេងទៀត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០ នាទីព្រឹក នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

​ម្ចាស់គោរងគ្រោះទី២ឈ្មោះ សែម អុល ភេទប្រុស អាយុ ៥៥ ឆ្នាំ (បាត់គោញីសម្បុរសលាយក្រហមព្រឿង)។

...

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print