បង្ក្រាបអ្នកញៀនល្បែងបញ្ជល់មាន់នៅសង្កាត់ចោមចៅ១ បញ្ជូនមកស្នងការដ្ឋានរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបករណីបញ្ជល់មាន់ភ្នាល់លុយដ៏ធំសម្បើមរាប់សិបនាក់ ស្ថិតនៅចំណុចផ្ទះមួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីបានចុះបង្ក្រាបបទល្មើសបញ្ជល់មាន់ជាក់ស្ដែងដោយបានឃាត់អ្នកញៀនល្បែងសុីសងជាច្រើននាក់។ ទីតាំងខាងលើនេះបានបើកលេងបញ្ជល់មាន់ជាយូរណាស់មកហើយ ប៉ុន្ដែសមត្ថកិច្ចមិនទាន់អាចកំណត់ទីតាំងជាក់ស្ដែងបាន ទើបតែពេលនេះមានការរាយការណ៍ពីប្រជាពលរដ្ឋ ទើបសមត្ថកិច្ចអាចចុះមកបង្ក្រាបបានទាន់ពេលវេលា។

 

ប្រភពព័ត៌មានបន្ដថា ទីតាំងបញ្ជល់មាន់ខាងលើនេះមានមេខ្លោងដ៏ធំត្រូវបានគេស្គាល់ថាជារបស់លោករម្យ ដែលជាអ្នករត់ការគ្រប់បែបយ៉ាងដើម្បីដំណើរការបានយ៉ាងរលូន។ ប៉ុន្ដែគ្រប់យ៉ាងត្រូវបែកធ្លាយដោយសមត្ថកិច្ចដឹងទាន់ពេលវេលានិងកំណត់មុខសញ្ញាអ្នកញៀនល្បែង រួចក៏ចុះបង្ក្រាបនិងឃាត់ខ្លួអ្នកល្មើសច្បាប់ជាច្រើននាក់។

...

 

បច្ចុប្បន្ននេះកម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនអ្នកញៀនល្បែងទាំងនោះមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ សម្រាប់ព័ត៌មានលម្អិតយើងខ្ញុំនឹងផ្សាយជូននៅវគ្គបន្ទាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print