កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចឃាត់ខ្លួនជនត្រូវចោទម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចបានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា នេះថា ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការសម្របសម្រួលពី លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទម្នាក់។

ប្រភពប្រាប់ថា នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចចំនួន០៤នាក់ មធ្យោបាយរថយន្ត ០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វុទ្ធា មេ បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច បានចុះអនុវត្ត”ដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១១៤/ ០២៥” ចេញដោយលោក ផន សុគន្ធា ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ផល វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(កម្មករសំណង់) មានអាស័យដ្ឋានរស់នៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនិងករណី “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិប្រវឹកពង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

...

បច្ចុប្បន្ន ជនត្រូវចោទខាងលេី ការិយាល័យជំនាញបានធ្វើឯកសារបញ្ជូនខ្លួនទៅលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print