នគរបាលខេត្តកំពង់ស្ពឺបង្ក្រាបករណីប៉ុនប៉ងរំលោភនិងហិង្សាដោយចេតនាមានស្ថានទម្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលអធិការរដ្ឋានស្រុកថ្ពងឱ្យដឹងនៅថ្ងៃទី ០៤ខែកក្កដានេះថា អនុវត្ដតាមបញ្ជាដឹកនាំឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ​ កំលាំងនគរបាល​ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបា​លខេត្ដដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី​ សម​ សាក់​ ស្នងការរង​ទទួលផែននិងលោកឧត្ដម សេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នង ការរង​ ជំនួយការដឹកនាំការិយាល័យ​ លោ​កវរសេនី​យ៍ឯក​ ហ៊ុន​ សុ​ខហុន​ អធិការនគរ​បាលស្រុកថ្ពង​ បា​នដឹកនាំកំលាំងចុះបង្ក្រាបករ​ណី​ប៉ុនប៉ងរំលោភសេ​ពសន្ថវៈ​ និងហិ​ង្សាចេតនាដោយ​ស្ថានទម្ងន់​ (​លើ​ជនរងគ្រោះ​ ជាអនិតិជន)។

ករណីនេះកេីឡើងកាលពីថ្ងៃទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០​២៦​កន្លងទៅ​ នៅភូមិពេទភិរម្យ ឃុំវាលពន់ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ បង្កដោយជ​នសង្ស័យមិនស្គាល់អត្តសញ្ញា​ណ​ តែបទល្មេី​សជាក់ស្ដែងកេីតឡេី​ង​ដោយជនបង្កបានចូលមកផ្ទះជនរងគ្រោះនិងបាននិយាយថា “ម្ដា​យហ្អែងអោយមក​មេីលតភ្លេីងដែលដាច់​” តែ​ជនរងគ្រោះឈ្មោះ ហ​ អ​ ល ភេទ​ស្រី​ អា​យុ​១១ឆ្នាំ ជនជាតិខ្មែរឥស្លាមបានត​បថា “ផ្ទះខ្ញុំពុំមានដាច់ភ្លេីងអី​នោះទេ​”។ ពេលនោះជនល្មេីសបា​ន​ចាប់ទាញដៃក្មេងរងគ្រោះចូ​លទៅក្នុងបន្ទ​ប់

ទឹ​ករួចធ្វេីសកម្មភាពវាយ​ត​ប់ច្រាលបោ​កផ្ដួលក្មេងរង គ្រោះតែ​ចៃដន្យក្មេងបានខាំចំដៃហេីយ​ស្រែ​កឡូឡាអោយអ្នកជិតខាងមកជួយ​ ជន​ល្មេីសភ័យបានរត់គេច​ដោ​យបន្សល់ទុកនៅភស្ដុតាងជារបស់ខ្លួននៅកន្លែងកេីតហេតុដែលនាំឱ្យ។

ដោយបានការសម្របសម្រួលនីតិវិ​ធី​ ពីព្រះរាជអាជ្ញា​នៃ

អ​យ្យ​ការអមសាលាដំបូងខេត្តកំពង់​ស្ពឺ​ និ​ងខេត្តកំពង់ឆ្នាំង​ កម្លាំងនគរបាល​ខេ​ត្ដកំពង់ស្ពឺ​ សហការជាមួ​យ​កម្លាំ​ង​នគរបាលស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំ​ង​ បានឃាត់ខ្លួនជនស​ង្ស័យមានឈ្មោះ​ សេង​ អាន​ ហៅ​ ហង្ស​ វុទ្ធី ហៅ​ សាន​ ភេទប្រុស​ អា​យុ៣៧ឆ្នាំ នៅ​ចំណុចភូមិ​ស្ពា​នពោធិ៍ ឃុំសេដ្ឋី​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ ពាក់ព័ន្ធសកម្មភាពជ​នល្មេីសខាងលេី​ ពី​បទ​ “​ ប៉ុនប៉ង​រំ​លោភសេពសន្ថវៈ​ និងករណី​ ហឹ​ង្សាដោ​យចេតនា​មានស្ថានទម្ង​ន់​ទោស​ប្រព្រឹត្តលេីបុគ្គលដែលទន់ខ្សោយ​ពិសេសដោយមូលហេតុ​អាយុ​នៃបុគ្គល​នោះ​ (បទឧក្រឹដ្ឋ)។ 

ក្មេងរងគ្រោះមានស្លាកស្នាម​ ប៉ោងជាំភ្នែក ទាំងសងខាង ស្នាមកោសរ​លាត់ជាំចង្កេះខាងស្តាំ ស្នាមបែក​ម្រាមដៃនាង ខាងស្តាំ និងកោសរ​លាត់ជង្គង់ទាំងសងខាង ។

...

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនស​ង្ស័យខាងលេីមកកា​ន់ស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បីសាក​សួរបំ​ពេញនីតិវិធី​ បញ្ជូនទៅអយ្យ​ការអមសាលាដំបូងខេត្ដ​ប​ន្ដនីតិវិធី​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print